ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្មេង​អាយុ៣ឆ្នាំម្នាក់ ត្រូវឪពុកចុង​យក​កាំបិតអារក បណ្តាលអោ​យស្លាប់ យ៉ាអា​ណោចអធម ខណៈ​ពេល​ប​ញ្ជូន​ទៅដល់មន្ទីពេទ្យ
Mon,09 November 2020 (Time 10:45 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 394នាក់)


ខេត្តសៀមរាប៖ករ​ណីអំពើមនុស្សឃាត​បានកើតឡើង ដោយឪពុ​កចុងបានយកកាំបិតអារក កូនអា​យុ៣​ឆ្នាំ​បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ កាលពីវេលាម៉ោង ១:០០នាទី​យប់ ថ្ងៃទី​០៩ ​ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួល​ ម្តុំខាងក្រោយសាលារៀន បន្ទាយចាស់ ស្ថិតភូ​មិចុង​កៅស៊ូ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប​។នេះបើយោងតា​មរបាយការណ៍​របស់​សមត្ថកិច្ច។

ជនដៃដល់​ឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិ​ជ្រៃធំ ឃុំ​ជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយក​កាំបិតបុ័ងតោអារក កូនពីខា​ងក្រោយ បណ្តាលអោយស្លាប់ ក្រោយ​ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។

ជនរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ ម្តាយឈ្មោះ ឌឿ សុផា ភេទស្រីអាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះជួល កន្លែងកើតហេតុ។ជនសង្ស័យត្រូវបានកំលាំងប៉ុស្ដិ៍នគរបាល ឃាត់​ខ្លួន​យក​មកសាកសួរតែពុំទាន់យកចំលើ​យបានទេ ព្រោះឆ្លើយវង្វេងវង្វាន់ មិនដឹងខុសត្រូវ គឺបែ​កថ្នាំញៀន បានធ្វើតេសគឺវិជ្ជមាន។

មូលហេតុ ពេលប្រពន្ឋកំពុង​បោកខោអាវ ស្រាប់តែឮ​សំឡេងកូនស្រែក ពេលស្ទុះមកមើល ក៏ឃើ​ញ ប្តីកំ​ពុងកាន់កាំបិតអារកកូន ដែលដេកផ្កា​ប់មុខនៅលើគ្រែ ហើយស្រែក​អោយគេជួយ និង យកកូន​ទៅពេទ្យ។ចំណែកជនសង្ស័យជិះកង់គេចខ្លួន ក្រោយមក​សមត្ថកិច្ចប៉ុស្ដិ៍ចាប់បានមកវិញ។ការ​ឃាត់ខ្លួន​ជនដៃដល់នេះ មាន​ការចូលរួមសហការ ពីលោកមេភូមិ ប្រជាការពារ ភូមិចុងកៅស៊ូ នឹង ភូមិ​ធ្លកអណ្ដូងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1308 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40546 នាក់
ខែនេះ :
303128 នាក់
3 ខែនេះ :
667337 នាក់
សរុប :
13970696 នាក់