ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មន្ត្រីរាជការជុំវិញខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រារព្វទិវាបុណ្យឯករាជជាតិលើកទី៦៧ នៅសាលាខេត្ត
Mon,09 November 2020 (Time 10:18 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 401នាក់)


ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ មន្ត្រីរាជការជុំវិញខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរ អាវុធហត្ថ កងកំលាំងប្រដាប់អាវុធ នគរបាន រដ្ឋបាលស្រុក ក្រុង សហភាព សហព័ន្ធ កម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជាតិ៩ វិច្ឆិកា (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០) ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃមួយពោពេញ ទៅដោយក្តីសោមនស្សរីករាយឥតឧបមាក្នុងឱកាសពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាបុណ្យជាតិនេះទាំងអស់គ្នាមានមោទនភាពជាតិសម្រាប់សិទ្ធសេរីភាព អធិបតេយ្យភាព បូរណភាព ទឹកដីពេញលេញបរិបូរណ៍ចេញ ពីនឹមត្រួតត្រារបស់អាណានិគមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមបូជនីយកិច្ចតស៊ូទាមទារឯករាជរបស់អតីតៈមហាក្សត្រព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ដែលបារាំងបានជិះជាន់សង្កត់សង្កិននិងរងទុក្ខវេទនាជិត ១០០ឆ្នាំ និងជាការរួចផុតពីរបបយង់ឃ្នងឃោរឃៅនៃពួកប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃផងដែរ។

ឯកឧត្តមបញ្ជាក់ឲ្យដឹងទៀតថាពិតមែនតែដំណាក់កាលនេះបានកន្លងទៅដ៏យូរក៏ពិតម៉ែនតែសម្រាប់កូនខ្មែរគ្រប់រូបនៅតែចងចាំឥតភ្លេចនិងសូមឧទ្ទិសសូមឲ្យកម្មវិធីដ៏មានសារៈសំខាន់នេះជាសក្ខីភាពតំណាងឲ្យភាពសុខក្សេមក្សាន្តសំបូសប្បាយថ្គុំថ្កើងរុងរឿងដល់កុលបត្រកុធីតាខ្មែរជំនាន់នេះផង។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា បុណ្យឯករាជជាតិលើកទី៦៧ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ។

មន្ត្រីរាជការ អាវុធហត្ថ កងកំលាំងប្រដាប់អាវុធ នគរបាលសូមសម្ដែងនូវកត្តញ្ញូតាធម៌ និដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរោជបិតាឯករាជជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុង ចម្រើន និងកិត្តិយស ដល់មាតុភូមិ និងប្រជា រាស្រ្តខ្មែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13714 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
39585 នាក់
ខែនេះ :
301080 នាក់
3 ខែនេះ :
666528 នាក់
សរុប :
13966568 នាក់