ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ​៣​នាក់ ​ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​គ្រឿងញៀន
Sat,07 November 2020 (Time 12:19 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 415នាក់)


ខេត្តព្រះសីហនុ៖កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុកាលពី​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅ​ចំណុច​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។

ជនសង្ស័យ​ទាំង៣​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន
ទី១.ឈ្មោះ ឃិន ស៊ីនួន ភេទ​ប្រុស អាអាយុ៣៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ។ ២. ឈ្មោះ ឈួន កំសត់ ភេទ​ស្រី ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​១ ភូមិ​៥ សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំ​ណើ​ត ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិសាត់។
៣. ឈ្មោះ ឈៀង សុខា ភេទ​ប្រុស ៤៣ឆ្នាំ​ ជនជាតិខ្មែររ មុខរបរ​មេកា​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ក្រុម១ ភូមិ៥ សង្កាត់៤ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ស្រុក​កំ​ណើ​ត ភូមិ​រោង​បន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។

វត្ថុតាងដកហូតបានរួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន១៦៦កញ្ចប់,ទូរ​សព្ទ័០៤គ្រឿង , ដាវ០៣ដើម និងថង់​សម្រាប់វេច​ខ្ចប់​ថ្នាំ​មួយ​ចំនួន។

ជនសង្ស័យទាំង៣នាក់ រួមទាំង​វត្ថុតាង សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាក់​ការ​តាម​នីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4588 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
30459 នាក់
ខែនេះ :
291954 នាក់
3 ខែនេះ :
657402 នាក់
សរុប :
13957442 នាក់