ឪពុកចិត្តតិរិច្ឆាន រំលោភកូនស្រីបង្កើត ចំនួន៣លើក បានសម្រេច២លើក ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ខេត្តពោធិ៍សាត់៖បន្ទាប់ពីទទួលបណ្ដឹងពីឈ្មោះ ឃឿន រ៉ៃ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយក្មេងស្រីឈ្មោះ ហ គន អាយុ១៤ឆ្នាំ កម្លាំងប៉ុស្តិ៍នគរបាលតាលា ចាប់ឃាត់ខ្លួនឈ្មោះ ហុន ហឿន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ កូនស្រីបង្កើតបានសម្រេចច្រើនដង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្ដាយបានដឹកដៃកូនស្រីអាយុ១៤ឆ្នាំ ដើរចូលប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹង លោកប្ដីរបស់ខ្លួន បន្ទាប់កូនស្រីទូរពិតប្រាប់ក្នុងការឈឺចាប់ និងពិបាកទ្រាំ ព្រោះឪពុកចាប់រំលោភសេពសន្ថវៈបានសម្រេច។
បន្ទាប់ទទួលបានបណ្ដឹងនេះភ្លាម បានកម្លាំងចុះពិនិត្យ និងធ្វើការស្រាវជ្រាវ នៅកន្លែងធ្វើសកម្មភាព និងនាំខ្លួនជនសង្ស័យ(ហុន ហឿន)ជាឪពុកបង្កើត មកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោដើម្បីសួរនាំជុំវិញបញ្ហាដែលបានកើតឡើង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ(ហុន ហឿន)ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដ ដោយបានចាប់រំលោភសេពសន្ថវៈចំនួន៣លើក បានសម្រេចចំនួន២លើកមិនបានសម្រេច១លើក។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានកសាងសុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕