ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន១៥៧ នាក់
ខេត្តកំពត៖លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការនគរបាលខេត្តកំពត នៅថ្ងៃសុក្រ ០៦រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ១៥៧នាក់ ស្រីចំនួន១៧នាក់។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីស្នងការរង លោកអនុការិយាល័យកណ្តាល លោកមេបញ្ជាការវរ:សេនាតូច៦០១ លោកនាយ-នាយរងការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង០៨សរុបចំនួន២៨៧ នាក់។
ក្នុងពិធីនេះមន្រ្តីនគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ រួមមានដូចខាងក្រោម៖
*ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន១៣០នាក់។
*តម្លើងឋានន្តរស័ក្តិចំនួន១២០នាក់ ក្នុងនោះរួមមាន៖
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ៤៥ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ៣៣ នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៣៤ នាក់
-ថ្នាក់ព្រិន្ទបាលឯក ចំនួន ០៧ នាក់
-ថ្នាក់ព្រិន្ទបាលទោ ចំនួន ០១ នាក់ ៕