ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ប្រាក់ សំអឿន​ អ​ញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពីកម្មវិធីសិក្សានៃការអនុវត្តតួនាទី ភារៈ​កិច្ច និងមុខងាររដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរដ្ឋ​បាល​ក្រុ​ងកំពត​ និងស្រុកឈូក
Wed,04 November 2020 (Time 01:57 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 425នាក់)


ខេត្តកំពត៖ឯកឧត្តម​ ប្រាក់ សំអឿន​ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី​ក្នុងកិច្ចប្រជុំស្ដីពី​កម្មវិធីសិក្សា នៃការអនុវត្តតួនាទី ភារៈកិច្ច និងមុខងាររដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរដ្ឋបាល​ក្រុងកំពត​ និងស្រុក​ឈូក ខេត្តកំពត។

រដ្ឋបាលខេត្ត​បញ្ជាក់ថា នៅឆ្នាំ២០២០ នេះ គឺជាការចា​ប់ផ្ដើមអនុវត្ត​គោលការណ៍​របស់រាជរដ្ឋាភិ​បាល ដែលបានដាក់ចេញនូវការកែទម្រង់ប្រព័ន្ធគ្រប់​គ្រងរដ្ឋបាល សាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលន​យោបាយវិមជ្ឈកា​រ និងវិសហមជ្ឈការ ក្នុងការធ្វើសមាហរណកម្មបុគ្គលិក​ និងការរៀប​ចំតួនាទីភារកិច្ច​មុខតំណែងគ្រប់គ្រង នៅក្នុងរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ សំដៅធានាដ​ល់កា​រផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិត​ប្រជាពលរដ្ឋ ក្នុងកា​រទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច​ និងធន​ធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍​នៅមូលដ្ឋានឆ្លើយ​តបទៅនឹង​តម្រូវការ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង​ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15667 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56652 នាក់
ខែនេះ :
257376 នាក់
3 ខែនេះ :
694388 នាក់
សរុប :
15528320 នាក់