នគរបាលខេត្តបាត់ដំបង បង្ហាញមុខសញ្ញា ជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន៦នាក់ មុនបញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង៖ក្រោយពេលចាប់ខ្លួនបានថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន៦នាក់ មុនបញ្ជូនទៅតុលាការ ពីបទជួញដូរគ្រឿងញៀន កាលពីរសៀល ថ្ងៃទី២ វិច្ឆិកា កន្លងទៅ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ក្នុងនោះមានម្នាក់ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្ត។
ជនសង្ស័យទាំង៦នាក់រួមមាន៖
១.ឈ្មោះ ឆេង រ៉ាជី ហៅ ភូ ភេទប្រុស អាយុ២០ឆ្នាំ (មានដីកា បង្គាប់ឲ្យនាំខ្លួន របស់លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត)។
២. ឈ្មោះ ខឿន រិទ្ធីសែន ភេទប្រុស អាយុ២២ឆ្នាំ។
៣. ឈ្មោះ ស៊ាន សុធា ភេទប្រុស អាយុ៣០ឆ្នាំ,បីនាក់នេះ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ។
៤.ឈ្មោះ វែង ពិសិដ្ឋ ហៅ ប៉ែល ភេទប្រុស អាយុ២០ឆ្នាំ។
៥.ឈ្មោះ សង សម័យ ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ,ពីរនាក់នេះ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ និង
៦.ឈ្មោះ ឆាយ សុញ្ញាណ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ។
វត្ថុតាង ដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៤ថង់ ទម្ងន់២,៧៨ក្រាម ទូរស័ព្ទដៃ៤គ្រឿង កាបូបលុយ២ ប្រាក់៣ពាន់រៀល ម៉ូតូហុងដា ឌ្រីម១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ បាត់ដំបង 1L8313 ថង់សម្រាប់រំលែកច្រកថ្នាំ ញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យទាំងអស់ ក្រោយពីឆ្លើយសារភាពរួចមក លោក សាត គឹមសាន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕