អាវុធហត្ថខេត្តកំពង់ឆ្នាំ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ នៅកំពង់ឆ្នំាង ពាក់ពន្ធ័ករណីលេងល្បែងស៊ីសងខុសច្បាប់
ខេត្តកំពង់ឆ្នាំង៖ក្រុមអ្នកញៀនល្បែងស៊ីសងចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួល ពីលោក អិត សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ រី គឹមហ៊ន ភេទស្រី អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
២-ឈ្មោះ លាន រដ្ឋា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៣-ឈ្មោះ សុខ ហ៊ន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។
៤-ឈ្មោះ សែម សុខ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៥-ឈ្មោះ សុខ រិន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
៦-ឈ្មោះ ឃុត សុខុម ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិជើងគ្រោះ ឃុំជើងគ្រោះ ស្រុករលាប្អៀរ។
៧-ឈ្មោះ ឌុក ណារ៉ុង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទចំនួន០៩គ្រឿង,បៀរចំនួន១២ហ៊ូ,កម្រាលក្រាលចំនួន២,ប្រាក់រៀលចំនួន៧.៨៦១.៥០០រៀល (ប្រាំពីរលានប្រាំបីសែនប្រាំមួយម៉ឺនមួយពាន់ប្រាំរយរៀល)។
ជនសង្ស័យទាំង០៧នាក់ខាងលើ ដោយបានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕