កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចកែងលក់ជ្រូកខ្វៃ នឹងជុំវិញផ្សារអគ្គថ្មី,ផ្សារត្រី ដើម្បីបញ្ជៀស នៃការកកស្ទះចរាចរណ៍
ខេត្តបន្ទាយមានជ័យ៖ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផែនចរាចរណ៍ បានបន្តដឹកនាំកម្លាំងផ្ទាល់ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចកែងលក់ជ្រូកខ្វៃ នឹងជុំវិញផ្សារអគ្គថ្មី,ផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ អធិការរងទទួលផ្នែកចរាចរណ៍ បានឲ្យដឹងថា៖កន្លងមកនេះនគរបាលក្រុងប៉ោយប៉ែត បានចុះណែនាំ និងរៀបចំតាមបណ្តាតូបដែលមានលក់សម្ភារប្រើប្រាស់ និងតូបលក់បន្លែ ផ្លែឈើ ត្រី សាច់ រួមទាំងរទេះ និងពិសេសដាក់លក់តាមកញ្ចែង ល្អី នៅលើទ្រូងផ្លូវសាធារណៈជារើយៗ រីឯអ្នកទិញក៏ឈប់ចុះទិញនៅលើផ្លូវ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈជាខ្លាំង តែពួកគាត់នៅតែមិនស្ដាប់ ហើយការរៀបចំកន្លងមករបស់កម្លាំងនគរបាលក្រុង ដូចជាចាប់ក្តាមដាក់ចង្អេរអញ្ចឹង នៅពេលកម្លាំងនគរបាលចុះមករៀបចំពួកគាត់រំកិលចូល នៅពេលកម្លាំងចេញទៅបាត់ពួកគាត់ដាក់វិញដដែល។ដូច្នេះលោកស្នើឲ្យរដ្ឋបាលក្រុង ចូលរួមសហការណ៍ ដាក់វិធានក្តៅទៅលើអាជីវករទាំងនេះ ដើម្បីឲ្យក្រុងប៉ោយប៉ែតសោភ័ណភាពល្អ។
ជាមួយគ្នានោះលោកបានអំពាវនាវដល់អាជីវករទាំងអស់ត្រូវបញ្ឈប់ការដាក់តាំងលក់ ដោយគ្មានសណ្តាប់ធ្នាប់ ដើម្បីបញ្ជៀស នៃការកកស្ទះចរាចរណ៍ ដែលអាចបង្ក ឱ្យមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុ ពិសេសគ្រោះថ្នាក់ចរាចរណ៍តែម្តង៕