ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប
Mon,30 November 2020 (Time 01:36 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 425នាក់)


ខេត្តសៀមរាប៖ក្នុងឱកា​សអញ្ជើញជាអ​ធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើក​ការដ្ឋានសាងសង់ និងកែ​លំអរ​ផ្លូវ​ទាំង៣៨ខ្សែ មានប្រវែងសរុប១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិ​សរុបប្រ​មាណ១៤០លានដុល្លារអាមេរិក និងថវិកាជាង៩លានដុល្លារអា​មេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរ​ទឹកភ្លៀង​និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់​ខ្សែផ្លូវទាំង ៣៨ក្នុងក្រុង​សៀមរាប ខេត្តសៀមរាប ​នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេច​អគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា បាន​មានប្រ​សាសន៍​បញ្ជាក់​និងដាក់ចេញនូវចំនុចសំខាន់ៗមួយចំនួនទាក់ទងទៅ​នឹងការចូលរួម​ទប់ស្កាត់បង្ការ​ការពា​រការចម្លងជំ​ងឺកូវីដ​-១៩ ដែលមានដូចជា៖

១)ត្រូវមា​នវិធានការការពារខ្លួនជា​និច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខ​ចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។
២)ត្រូវរៀបចំមជ្ឈមណ្ឌល​ចាត្តាឡីស័កសំរាប់អ្នក​ដែលគ្មានលទ្ធភាព​ទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយ​ទីកន្លែងដែលត្រូវ​ធ្វើចត្តាឡីស័កនោះ​គឺជាទីកន្លែង​ដែលផ្ដល់​ឱកាសឲ្យក្រុមគ្រូ​ពេទ្យ​ទៅយក​សំណាក ដើម្បីយកសំណា​កនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។
៣)សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សា​សម្រាប់ឆ្នាំ​សិក្សា២០១៩ -២០២០ ហើយប្រល​ងមធ្យមសិក្សា​បឋមភូមិតែម្ដង នៅថ្ងៃនេះ ហើយ​សម្រាប់អ្នក​ដែល​បន្តគឺមានសិស្សថ្នាក់ទី១២ ដើម្បីត្រៀម​ប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើង​នឹងត្រៀមបើ​កបវេសនកាលឡើងវិញ នៅខែមករា ឆ្នាំ២០២១។
៤) សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានអំពាវនាវអោយ​ប្រជាពលរដ្ឋចូលរួម​ដោយស្ម័គ្រចិត្តក្នុង​ការមក​ធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម​ការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរ​ត្រូវជួយ​ផ្គត់ផ្គង់ចំណីអាហារដល់​បងប្អូនដែលត្រូវ​ធ្វើចត្តាឡីស័ក​អោយបាន​ត្រឹមត្រូវបើបងប្អូន​មានការសង្ស័យ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់​ខ្លួនឲ្យនៅដា​ច់ជាមួយ​នឹងគ្រួសារ​១៤ថ្ងៃសិន។

ជាមួយគ្នានោះ សម្តេចតេជោបានអំ​ពាវនាវអោយបងប្អូន​ប្រជាពលរដ្ឋណា​ដែលគិតថាខ្លួន​បានប៉ះ​ពាល់ ឬ​ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្ត និងធ្វើចត្តាឡីស័កជាបន្ទាន់ ដើម្បីចៀសវា​ងការចម្លងចូល​សហគមន៍។

ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានជំរុញអោ​យប្រជាព​លរដ្ឋ ត្រូវតាំ​ងខ្លួន​ជាអ្នកចុះចាញ់ និងជាអ្នក​ខ្លាចកូវីដ ​តែមិនត្រូវ​ភ័យតក់ស្លុតទេ ដោយភ្លេចការ​បង្ការកា​រពារនោះទេ គឺយើងត្រូវ​ការពារជាប់ជានិច្ច ជាពិសេស​អនុវត្តតាមការ​ណែនាំរបស់​ក្រសួងសុខា​ភិបាល។ ​

សូមបញ្ចាក់ផងដែរថា តាមរយៈគម្រោង​សាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទី​ក្រុង​សៀមរាប ប្រែក្លាយ​រូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជាកំ​ណត់ជា​តំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយកា​រគិតគូរ ដល់ការពារ និងកែលម្អបរិស្ថាន ផា​សុខ​ភាពរបស់​ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City)ផងដែរ​។ ក្រោយពី​បញ្ចប់ការ​សាងសង់ទៅគម្រោងនេះនឹងដើរតួ ជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាតភ្ជាប់ទីប្រ​ជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញ ខ្សែផ្លូវជាតិនានា សំដៅ​កាត់ បន្ថយការកកស្ទះចរាចរណ៍ ក្នុងទីក្រុងជំរុញកំណើនដឹកជញ្ជូនទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ -អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ កាន់​តែ​រីកចម្រើននៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14813 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55798 នាក់
ខែនេះ :
256522 នាក់
3 ខែនេះ :
693534 នាក់
សរុប :
15527466 នាក់