ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ២ នាក់ រួមនិងវត្ថុតាងមួយចំនួន
Sun,29 November 2020 (Time 05:26 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 411នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ០០នាទីយប់។ កម្លាំងមូលដ្ឋានកងរាជអាហាត្ថ ក្រុងប៉ោយប៉ែត បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនមិនស្គាល់អត្តសញ្ញាម្នាក់បានកំពុងធ្វើសកលភាពចែកចាយគ្រឿងញៀននៅចំណុចផ្សារយួន ឋិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ។

ក្រោយពីទទួលបានព័ត៌មានរួច លោក វ/ត្រី នួន នីណារ៉ូ មេ/ការ មូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទេព អ៊ូ ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន០៣ថង់តូច ស្មើនឹង២១គ្រាប់ (ពណ៌ខ្មៅ០១គ្រាប់)។

លោក វ/ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ភ្លាមៗនោះកម្លាំងបានធ្វើការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួនគេបានទិញថ្នាំញៀននេះពីឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ៥៨ឆ្នាំ ពេលនោះកម្លាំងបន្តឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ទៀត នៅចំណុចនាគទិព្វ ស្តិតតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរចម្លើយ ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យឈ្មោះ ទេព អ៊ូ (ហៅហេង) បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះពីឈ្មោះ ប៉ែន ដា ដើម្បីយកមកលក់បន្តពិតប្រាកដមែន ចំណែកឈ្មោះ ប៉ែន ដា ឆ្លើយថាខ្លួនគេស្គាល់ឈ្មោះ ទេព អ៊ូ (ហៅហេង) មែនតែគេមិនដែលមានទំនាក់ទំនងការលក់ដូរគ្រឿងញៀននោះទេ។

ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យឈ្មោះ ទេព អ៊ូ និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀន អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនស្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5584 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
79876 នាក់
ខែនេះ :
282470 នាក់
3 ខែនេះ :
634464 នាក់
សរុប :
13887861 នាក់