ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធី​ប្រគ​ល់ និងទទួល​ឧបករណ៍​វេចខ្ចប់ ​និង​កា​របញ្ជាទិញ​“ម្រេច​កំពត”​ ពីផ​លិតក​​​ខ្នាតតូច របស់​ស្ថា​ន​ទូត​សា​ធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper
Sat,28 November 2020 (Time 09:26 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 489នាក់)


ខេត្តកំពត៖ឯកឧត្តម ​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជាវ តាយ អភិបាល នៃគ​ណៈអភិបាលខេត្ត កាលពី​រសៀលថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹ​ងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីប្រ​គល់ និងទទួលម៉ាស៊ីនវេចខ្ចប់ “ម្រេ​ចកំពត” និងការបញ្ជាទិញ​ទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិត​ករលក្ខណៈ​គ្រួសារ​ខ្នាត​តូច របស់ស្ថានទូតសា​ធារណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper។

ពិធីនេះបានធ្វើឡើងនៅស្នាក់ការសមាគមលើកកម្ពស់​ម្រេចកំពត ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំ​ណា​ក់ក​ន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានសមាសភាពចូលរួមពី៖ ភារធារី នៃ​ស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទី សាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក នាយកទី​ចាត់ការ អង្គភាពចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន EU Land and Pepper និងសមា​ជិកសមាគ​មម្រេច​ចូល​រួមយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា៖កត្តាភូមិសាស្ត្របាន​ផ្ដល់ឲ្យ​ខេត្តកំ​ពត មានផលិតផលសក្តានុពលជាច្រើន រួមមានៈស្រូវ ធុរេន ស្វាយ ចេកអំបូងលឿង អំបិល ផ្កា​អំបិ​ល ផលិតផលសមុទ្រស្រស់ និងស៊ីម៉ង់ត៍ ផលិតផលទាំងអស់សុទ្ធតែជាមាន សក្តានុពលស​ម្រាប់​ការនាំចេញ ដោយឡែកដំណាំម្រេច មានសមាគមម្រេចដែលមានសមាជិកចំនួន៤៥០គ្រួសារ និង​មា​នផ្ទៃដីដាំដុះសរុប២៩០ហិចតា គ្របដណ្ដប់លើស្រុក៤ របស់ខេត្តកំពត សព្វថ្ងៃនេះ មាន​ក្រុមហ៊ុ​នទាំង​ក្នុងស្រុក និងក្រៅស្រុក ចំនួន៣៨ក្រុម​ហ៊ុនកំពុង​ដំណើរកា​រទិញលក់ ម្រេចសម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក និងក្រៅស្រុក ចំពោះការប្រគល់ និងទទួលម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងការ​បញ្ជាទិញ​ទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច របស់ស្ថាន​ទូតសាធា​រណរដ្ឋឆែក និងក្រុមហ៊ុន EU land and Pepper ពិតជាបានលើ​កទឹកចិត្តទៅ​កសិករដាំម្រេ​ចលក្ខ​ណៈ​គ្រួសារខ្នាតតូចរ​បស់សមាគមម្រេចកំពត។
ជាមួយនេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិ​ជ្ជកម្ម បានថ្លែងអគុណចំពោះ ស្ថានទូតសា​ធារ​ណ​រដ្ឋ​ឆែក និងក្រុមហ៊ុន EU land and Pepper ដែលឧបត្តម្ភម៉ាស៊ីនវេចខ្ចប់ “ម្រេចកំពត” និងកា​រប​ញ្ជាទិញទំនិញសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” ពីផលិតករលក្ខណៈគ្រួសារខ្នាតតូច នូវឆ្នាំដំបូង​ចំនួន​១០តោន និងឆ្នាំបន្ទា​ប់ចំនួន២០តោន។

ទន្ទឹមនោះ ឯកឧត្តម រដ្ឋមន្ត្រី បានក្រើនរំ​លឹកដល់ផលិតករ និងប្រតិបត្តិក​រទាំងអស់ នៃសមាគ​មម្រេ​ច​កំពត ត្រូវគោរព និងប្រតិបត្តិតា​មសៀវបន្ទុកម្រេចកំពតឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់​ការប្រកួ​តប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាព នៃផលិតផលសម្គាល់ភូមិសាស្ត្រ "ម្រេចកំពត" បង្កើនទំនុក​ចិត្ត​ចំពោះអតិ​ថិជន ដោយសំដៅដល់ការបង្កើនបញ្ជាទិញ និងទីផ្សារនៅនឹងកន្លែងសម្រាប់លក់ដុំ និងលក់រាយ​ទំនិញសម្គាល់ភូមិសាស្រ្តម្រេចកំពត ឲ្យក្លាយជាគោលដៅទេសចរណ៌​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14477 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55462 នាក់
ខែនេះ :
256186 នាក់
3 ខែនេះ :
693198 នាក់
សរុប :
15527130 នាក់