ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៃ សាលាបឋមសិក្សាភ្នំវិហារ ក្រោមអធិបតីភាព....
Thu,26 November 2020 (Time 09:16 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 436នាក់)


ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃព្រហស្បស៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា នៃ សាលាបឋមសិក្សាភ្នំវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។


ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ឲ្យដឹងថា៖
តាមរយៈសមាគមន៍ខ្មែរសតវត្សទី២១ បានផ្តល់ជំនួយជាថវិការក្នុងការសាងសង់ អគារសិក្សា ជាច្រើនខ្នងដែលអង្គការ TDO របស់សប្បុរសជនជប៉ុន បានផ្តល់ជូនកម្ពុជា ជាបន្តបន្ទាប់។

ជាក់ស្តែងអគារសិក្សា ១ខ្នងមាន ៣ បន្ទប់ បំពាក់សម្ភារៈបរិក្ខារួចជាស្រេច ដែលជាអំណោយរបស់លោកស្រី គីតាហារ៉ា មីយូមិ សប្បុរសជនជប៉ុនដែលមាន លោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាង តាមរយៈ ប្រធានអង្គការ TDO ត្រូវបានដាក់សម្ពោធអោយប្រើប្រាសជាផ្លូវការនៅថ្ងៃនេះផងដែរ ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ រីកចម្រើនឡើង។

ដូច្នេះក្មួយៗដែលជាសិស្សានុសិស្ស គឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សយ៉ាងសំខាន់សម្រាប់សង្គមជាតិយើង ត្រូវចេះនាំគ្នាខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹងជួយដល់សង្គម និងក្រុមគ្រួសាររបស់យេីង និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមបណ្ឌិតបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីតែមួយ និងមានការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងវែង បានសម្តែងអារម្មណ៍សប្បាយរីករាយ ចូលរួមអបអរសាទរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត និងលោកជំទាវ ដែលបានអញ្ជើញជាកិត្តិយសដ៏មានតម្លៃ ក្នុងថ្ងៃសម្ពោធអគារសាលាសិក្សានេះ។ ជាពិសេសនោះ មានអង្គការសប្បុរសជនជប៉ុន ដែលបានសាងសង់អគារបឋមសិក្សា ជាប្រយោជន៍រួមដល់សិស្សានុសិស្ស ដើម្បីលើកស្ទួយវិស័យអប់រំកម្ពុជា ដែលជាវិស័យយ៉ាងសំខាន់មិនអាចខ្វះបាន។

ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិត និង លោកជំទាវ ក៏បានបំពាក់មេដាយ ជូនប័ណ្ណសរសើរដល់លោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាង អង្គការសប្បុរសជនជប៉ុន និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ននៅទីនោះ និង សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក ប្រជាការពារភូមិ រួមទាំងមន្រ្តីកងកម្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

សូមបញ្ជាក់ថា៖ ចំនួនថវិការ នៃ ការសាងសង់អគារសិក្សា រួមនិងអំណោយ គិតជាថវិកាសរុបចំនួន 55.522 ដុល្លាអាមេរិច៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14981 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55966 នាក់
ខែនេះ :
256690 នាក់
3 ខែនេះ :
693702 នាក់
សរុប :
15527634 នាក់