សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនមានអង្ករចំនួន៤១តោន និងសម្ភារៈមួយចំនួនទៀត
ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
សប្បុរសជនដែលប្រគល់អំណោយរួមមាន៖សមាគមពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ បានឧបត្ថម្ភអង្ករ៤០តោន និងក្រុមហ៊ុន វ៉ាងមីងដឺប្រាឌើ (ខេមបូឌា) WANG MING DE BROTHER (CAMBODIA) Co,LTD ឧបត្ថម្ភអង្ករ១តោន ទឹកសុទ្ធ៣០កេស ទឹកផ្លែឈើ២០កេស និងនុំដំឡូង ៣០កេស ដើម្បីអបអរមសាទរ ខួបទី១៥៧ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា " ។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអគុណដល់សមាគមពាណិជ្ជកម្ម ឆាវសាន ខេត្តព្រះសីហនុ និងក្រុមហ៊ុន វ៉ាងមីងដឺប្រាឌើរ (ខេមបូឌា) ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តមានដូចជាអង្ករ និងសម្ភារៈមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានលទ្ធភាពយកទៅប្រើ ប្រាស់ឱ្យចំគោលដៅក្នុងការងារមនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ពិសេសនឹងយកអំណោយទាំងនេះទៅចែកជូនប្រជាពលរដ្ឋទីទ័ល ក្រនៅស្រុកព្រនប់នាពេលខាងមុខ ។
ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានសាខាកាកបាទក្រហមខេត្ត សង្ឃឹមនឹងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ សប្បុរសជន លោកឧកញ៉ា និងលោកជំទាវ បន្តការគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ក៍ដូចជាអាជ្ញាធរខេត្តព្រះសីហនុ មានលទ្ធភាពនាំយកអំណោយមនុស្ស ធម៌ចែកជូនប្រជាពលរដ្ឋរបស់យើងក្នុងខេត្តព្រះសីហនុ បន្តទៀតនៅពេលខាងមុខ៕