ប្រទះឃើញយុវជនម្នាក់ចងក ធ្វើអត្តឃាតខ្លួនឯង ព្រោះតែមានវិបត្តិជម្ងឺ ត្រូវមន្តអាគមគេ
ខេត្តបន្ទាយមានជ័យ:ដោយសារតែមានវិបត្តិកើតជម្ងឺប្រចាំកាយ បានធ្វើឲ្យយុវជនម្នាក់សម្រេចចិត្តចងក សម្លាប់ខ្លួនឯង នៅតាកជង្រុកស្រូវ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កិញ លន់ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា តាមការអះអាងរបស់ក្រុមគ្រួសារសព ជនរងគ្រោះឈឺជាយូរខែមកហើយ ដោយសារកើតជម្ងឺត្រូវមន្តអាគមគេ។
នៅពេលកើតហេតុនោះក្រុមគ្រួសារសពបានប្រទះឃើញសពចង ក ដោយយកក្រម៉ាពណ៍ឈាមជ្រូកឆ្នូតសម្លាប់ខ្លួនឯងនិងតាកជង្រុកស្រូវ ខាងកើតផ្ទះរបស់ខ្លួន មានចម្ងាយប្រមាណជា៧ម៉ែត្រពីផ្ទះ។ក្រោយពីឃើញសពហើយក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចកំលាំងជំនាញ បានបង្កើតក្រុមការងារចុះត្រួតពិនិត្យសព និងពិនិត្យកន្លែងកើតហេតុក្នុងនេះរួមមាន:ជំនាញផ្នែកព្រហ្មទ័ណ្ឌ ជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយចេក មេភូមិពន្សាយជើង ។
ក្នុងពេលពិនិត្យរួមគ្នានៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងករណីឃាតកម្មទេ ដូច្នេះក្រុមជំនាញបានធ្វើការសន្និដ្ឋានថាសពពិតជាស្លាប់ដោយចងករសម្លាប់ខ្លួនឯងពិតប្រាកដ សពជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕