មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរ ប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖អាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអភិវឌ្ឍន៍ និងជួសជុលកែលំអរជាលំដាប់ចាប់តាំងពីទីបញ្ជាការអាវុធហត្ថខេត្ត រហូតដល់មូលដ្ឋានអាវុធហត្ថក្រុង.ស្រុក និងស្នាក់សន្តិសុខជាបន្តបន្ទាប់។ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរប្រើប្រាស់នូវអាគាររដ្ឋបាល និងអាគារស្នាក់នៅរបស់កងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដែលបានសាងសង់រួចមួយរយភាគរយ ដែលមានទទឹង២២ម៉ែត្រ បណ្ដោយ១១ម៉ែត និងកម្ពស់២ជាន់ ដែលសាងសង់ឡើងអស់រយ:ពេល៩ខែកន្លងមក។
ក្នុងនោះជាន់ផ្ទាល់ដីមានបន្ទប់ផ្នែកមន្ត្រីនគរបាលយុត្តិធម៌ ក្នុងមានបន្ទប់ មេបញ្ជាការរង ទទួលការងារព្រហ្មទណ្ឌ, បន្ទប់សួរចម្លើយ និងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន និងឃ្លាំងដាក់សម្ភារ:បរិក្ខា,មានផ្ទះបាយ និងបន្ទប់អនាម័យ។
ជាន់ទី១មានបន្ទប់ស្នាក់នៅរបស់កងកម្លាំងចំនួន០៤បន្ទប់ និងបន្ទប់អនាម័យចំនួន០១ផងដែរ៕