ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំងជ្រុលទៅបុកដើមឈើ ក្រឡាប់សង្កត់លើមនុស្ស៣នាក់ ស្លាប់២ របួសធ្ងន់ម្នាក់នៅស្រុកមេមត់
Thu,26 November 2020 (Time 08:59 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 403នាក់)


ខេត្តត្បូងឃ្មុំ:ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំង ជ្រុលទៅបុកដើមឈើ ក្រឡាប់សង្កត់លើមនុស្ស៣នាក់ បណ្តាលឲ្យស្លាប់២ របួសធ្ងន់ម្នាក់ នៅស្រុកមេមត់ កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខសាលាបុណ្យ ស្ថិតក្នុងភូមិកងកេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡៀងដោយរថយន្តកែច្នៃដឹកដំឡូងមីដាច់ហ្វ្រាំង រួចទៅបុកនិងដើមឈើ ហើយក្រឡាប់ជះដំឡូងនិងមនុស្សដែលនៅលើនោះ ហើយដំឡូងសង្តត់ពីលើកម្មករបណ្តាលឲ្យស្លាប់២នាក់ភ្លាមតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពជនរងគ្រោះទាំងពីរយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14777 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55762 នាក់
ខែនេះ :
256486 នាក់
3 ខែនេះ :
693498 នាក់
សរុប :
15527430 នាក់