មហាជនសែនហួសចិត្ត តុលាការក្រុងព្រះសីហនុ សម្រេចបង្គាប់អោយជនបង្ក ឈ្មោះ ជា សុខលេង សងជំងឺចិត្ត ជនរងគ្រោះជាអ្នកសារព័ត៌មាន ដែលរងការប្រមាថ និងបំផ្លាញទ្រព្យសម្បត្តិ...! !
ក្រុងព្រះសីហនុ៖តុលាការបានសម្រេចប្រកាសសំណុំរឿង របស់លោក ដួង ច័ន្ន បូរិទ្ធលេខ សំណុំរឿង៤២៥ ចុះ ថ្ងៃទី១៥ មេសា ឆ្នាំ២០២០ កើតហេតុនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយមានលោកចៅក្រមនុំជម្រះ សេង ប៊ុណ្ណា ហួត វិចិត្រ ជាតំណាងអយ្យការ និងក្រឡាបញ្ជីសាវនាការលោក វ៉ិត បញ្ញា លើករណីលោកយាយ ជា សុខលេង ប្រើប្រាស់ហង្សាយ៉ាងព្រៃផ្សៃ នឹងបំផ្លាញទ្រព្យសម្បត្តិ ពេលកំពុងចុះធ្វើការមួយកន្លែង ស្ថិតនៅភូមិ៤ ឃុំអូត្រេស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយបង្គាប់អោយជនបង្ក ជា សុខលេង ធ្វើការសងជំងឺចិត្តមកជនរងគ្រោះត្រឹមតែមួយលានរៀលតែប៉ុណ្ណោះ នឹងមិនមានការអនុវត្តទោសនោះទេ។
យោងតាមការបញ្ជាក់ ពីជនរងគ្រោះលោក ដួង ច័ន្នបូរិទ្ធ បានប្រាប់ទាំងអស់សំណើចថា ពិតជាហួសចិត្តណាស់សំរាប់រឿងរបស់លោកដែល ត្រូវបានគេវាយផង ធាក់ក្បាលផង ចាប់បោកទូរសព្ទផង ជេរប្រមាថផងនោះ ត្រូវបានសាលាដំបូងបង្គាប់អោយសងជំងឺចិត្តត្រឹមតែមួយលានរៀល។
លោកបន្តទៀតថា ចុះឯណាទៅថ្លៃខូចខាតសំភារៈ និងកិត្តិយសរបស់លោកដែលត្រូវបានជនបង្កជា សុខលេង ប្រព្រឹត្តិមកលើខ្លួននោះ ? ខ្ញុំនឹងប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត។
លោកដួង ច័ន្នបូរិទ្ធ ក៏សូមសំណូមពរដល់ប្រព័ន្ធតុលាការ សូមមេតាជួយរកយុត្តិធម៌ជូនរូបលោកផង ដើម្បីកុំអោយជនបង្កជា សុខលេង បានដៃអាងតែមានលុយ នឹងខ្នងធំចេះតែដើរធ្វើបាបគេឯងមិនខ្លាចច្បាប់នោះ ធ្វើអោយប្រជាជនក្រីក្ររងទុក្ខវេតនាព្រោះតែអ្នកមានលុយ នឹងអំណាចទាំងនេះ ៕