ក្រុមគ្រួសារទណ្ឌិតដែលពាក់ព័ន្ធករណីគ្រឿងញៀន ទ្រហោយំនៅក្បែសាលកម្កល់សាកសព បន្ទាប់កូនប្រុសរបស់ខ្លួនដេកស្លាប់ ក្នុងបរិវេណមន្ទីរពេទ្យខេត្ត
ខេត្តស្ទឹងត្រែង៖ក្រុមគ្រួសារឪពុកម្តាយទណ្ឌិត ដែលពាក់ព័ន្ធករណីគ្រឿងញៀន បានទ្រហោយំក្បែសាលកម្កល់សាកសព នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២ នៅពេលឃើញកូនប្រុសរបស់ខ្លួនដេកស្លាប់ក្នុងបរិវេណមន្ទីរពេទ្យ ដោយមិនដឹងមូលហេតុ ក្រោយដឹកចេញពីពន្ធនាគារទៅដល់មន្ទីរពេទ្យបង្អែកខេត្តមួយសន្ទុះ។
ពាក់ពន្ធ័បញ្ហាខាងលើនេះបើតាម មន្ត្រីអនុរក្សពន្ធនាគារបានឲ្យដឹងថា ជនរងគ្រោះជាទណ្ឌិតមានឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ និង៦ខែពីបទជួញដូរថ្នាំញៀន។ទណ្ឌិតរូបនេះបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំ ពោលនៅសល់តែ៧ខែទៀតប៉ុណ្ណោះនឹងត្រូវទទួលបានសេរីភាពវិញ។
ទាក់ទិនការស្លាប់ទណ្ឌិតខាងលើជំហានដំបូង នគរបាលការិយាល័យកោសល្យវិច្ច័យ និងបច្ចេក
ទេស ពិនិត្យឃើញលើសពជនរងគ្រោះឃើញមានស្នាមទ្រុឌនៅកញ្ជឹង ក ចំនួន៤ចំណុចតូចៗ តែស្លាកស្នាមនោះមិនអាចបណ្តាលអោយស្លាប់បាននោះទេ។ មន្ត្រីអនុរក្សពន្ធនាគារបានបញ្ជាក់ថា កាលពីក្បាលព្រលប់ថ្ងៃទី២២ ទណ្ឌិតខាងលើបានប្រឡែងគ្នា។
លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រោយការចូលរួមពិនិត្យជាមួយលោកវិជ្ជបណ្ឌិត ហុង ហៃ និងកញ្ញាវិជ្ជបណ្ឌិតញឹម ចាន់លក្ខិណា ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង។ ដោយមានការចុះដឹកនាំផ្ទាល់ពីលោក គឺម ហុងសាន ព្រះរាជអាជ្ញារងបានប្រគល់ភារៈទៅនគរបា
លជំនាញពិនិត្យនិងប្រគល់សពជូនក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តត្បូងឃ្មុំ៕