ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ការប្រកួ​តប្រណាំ​ងទូ​កខ្នាតតូច អបអរព្រះ​រា​ជពិធីបុណ្យអុំទូក បណ្ដែតប្រ​ទីបសំពះព្រះខែ និង​អកអំបុក នៅតំបន់ស្កា​យលែន 7NG ត្រូវបាន​បិទបញ្ចប់
Mon,02 November 2020 (Time 03:06 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 432នាក់)


ខេត្តកណ្ដាល៖សម្រាប់ខេត្តកណ្ដាល​ក្នុងរយៈពេល​ឈប់សម្រាក ៣ថ្ងៃនៃព្រះរាជពិធី បុណ្យអុំទូក បណ្ដែ​តប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤៨៤៣១នាក់ ក្នុង​នោះ​ភ្ញៀវទេសចរណ៍បរទេសប្រមាណ ៦៥ នាក់ ដែលកត្តា​នេះ បានជួយជំរុញឲ្យមា​នកំណើន​ទេស​ចរណ៍ក្នុងស្រុក និងធ្វើឲ្យសេដ្ឋកិច្ចរបស់​កម្ពុជានៅតែដើរបន្ត​ដំណើរទៅមុខ​ប្រកបដោយភា​ពវិជ្ជមាន។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសា​សន៍ដូច្នេះនៅក្នុងពិធី​បិទការប្រកួតប្រណាំងទូកខ្នាតតូច អបអរសា​ទរនៃព្រះរាជពិធី បុណ្យអុំទូកបណ្ដែតប្រទីបសំ​ពះព្រះខែ និងអកអំបុក នៅតំបន់ស្កាយ​លែន 7NG ក្នុងឃុំវិហា​រសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមាន​ការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ព្រះអង្គម្ចាស់ នរោត្តម ថានុរា ឯកអគ្គរាជទូតអម​ព្រះរាជលេខាធិការដ្ឋា​ន ព្រះមហាក្សត្រ និងជាទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកអង្គម្ចាស់ក្សត្រី លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប និងជាស្ថាបនិករមនីយដ្ឋានស្កាយលែន ព្រមទាំង ឯកឧត្តមលោកជំ​ទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមបានបន្តថា បើទោះបីជាឆ្នាំនេះប្រទេសកម្ពុជា បានសម្រេចផ្អាកការអុំទូកថ្នាក់​ជាតិដើម្បី​ជៀសវាងកា​រប្រមូលផ្តុំមនុស្សច្រើន បញ្ចៀសហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែព្រះ​រាជពិធីបុណ្យ ដែលជាព្រះរាជប្រវេណីរបស់ខ្មែរនៅតែបន្តធ្វើ នៅតាមផ្ទះដូចជា ការសំពះព្រះខែ អកអំបុក ជាពិសេស គឺការប្រកួតប្រណាំងទូកខ្នាតតូច នៅតំបន់ស្កាយលែន នេះតែម្តង។

ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្ដាលមានកីឡាដែលមានសក្កានុពល ជាច្រើនដូចជា បាល់​ទាត់ បាល់ទះ អត្តពលកម្ម ទាញព្រ័ត្រ ប៉េតង់ និងទូកខ្នាតអន្តរជាតិ ដែលត្រូវ​បានគណៈកម្ម​ការកីឡាជាតិ ទទួលស្គាល់និងជ្រើសរើសឲ្យចូលក្នុងក្រុមជម្រើសជាតិជាតំណាងជាតិ ទៅចូលរួមក្នុងកា​រប្រកួតថ្នាក់តំបន់ និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់បន្តទៀតថាប្រសិនបើយើងនិយាយអំពីកីឡា អុំទូក ទូកងពិសេស គឺយើងមិ​នអាចបំភ្លេចដល់ ទូកងសារាយតេជោសែនជ័យ របស់ខេត្តកណ្ដាលបានឡើយ ដែលទទួល​បានកិត្តិយស កេរ្តិ៍ឈ្មោះជាទូកគូរពិសេ​ស មានចំណាត់ថ្នាក់បច្ចេកទេស ល្បឿនលឿនជាងគេក្នុងឆ្នាំ ២០១៦ និងឆ្នាំ​បន្តបន្ទាប់រហូតមកដល់ឆ្នាំ ២០១៩ ហើយទូកងសារាយតេជោសែនជ័យ ក៏នៅតែ​ជាទូក​ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងផែនទូកគូពិសេសដែលមានចំណាត់ថ្នាក់ ល្បឿន​លឿនជាងគេ។

លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ទូកខ្នា​តតូចដែលបានចូលរួមក្នុងការប្រកួតមានចំនួន ៣៨ ទូក ស្មើនិង ១៩គូ ហើយបន្ទាប់ពី​បានឆ្លងកាត់ការប្រកួតទូក អស់រយៈពេល ៥ ថ្ងៃរួចមក ទូកដែល​ទទួ​លបានជ័យលាភីរួមមានៈ សម្រាប់ប្រភេទទូកបាយចំណាត់ថ្នាក់លេខ ១ បានទៅលើ​ទូកឈ្មោះ​បារ៉ុង សែនជ័យ​បារមីទួលសំពៅ លេខ២ បានទៅលើទូកឈ្មោះមេម៉ៅសែនជ័យបារមីទួលធំ លេខ ៣ បានទៅលើទូកឈ្មោះបុប្ផាខ្នោការ ចំពោះប្រភេទទូកខ្នាតអន្តរជាតិ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះពេជ្រកុមារសែនជ័យ លេខ ២ បានទៅលើទូកឈ្មោះពន្លឺពេជ្រមានជ័យ លេខ៣ បានទៅលើទូកឈ្មោះក្រុងនគរសែនជ័យបារមីវត្តមាត់ក្រសៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5062 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46047 នាក់
ខែនេះ :
246771 នាក់
3 ខែនេះ :
683783 នាក់
សរុប :
15517715 នាក់