ឯកឧត្តម ដួង តារា ប្រើយុទ្ធសាស្ត្រឈ្នះៗ របស់សម្តេចតេជោ សម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លី រវាងក្រុមហ៊ុនចិន ជាមួយឯកឧត្តមផ្កាយ៣
រាជធានីភ្នំពេញ៖ការដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនចិនដែលមានឈ្មោះ TODAY BOKOR Development ជាមួយឯកឧត្តមផ្កាយ៣ មាស ប៊ុនឡី ត្រូវបានបញ្ចប់ទាំងទឹកមុខញញឹមទទួលដោយរីករាយទាំងពីរភាគី ក្រោមការសម្រួលដោះស្រាយពីឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដោយប្រើយុទ្ធសាស្ត្រឈ្នះៗរបស់សម្តេចតេជោ។
ការសម្រួលដោះស្រាយនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ក្នុងនោះឯកឧត្តម ដួង តារា ក៏បានស្នើសុំឲ្យវិនិយោគគ្រប់បណ្តាប្រទេសទាំងអស់ចូលមកវិនិយោគនៅកម្ពុជា ហើយត្រូវមានការជឿជាក់លើការដឹកនាំរបស់សម្តេច។
ទីតាំងដីដែលមានទំនាស់នេះគឺស្ថិតនៅខេត្តកំពត ដែលក្រុមហ៊ុនចិនបានទិញរយះពេលជិត២ឆ្នាំមកហើយមានទំហំដីប្លង់ទន់ និងប្លង់រឹងសរុបចំនួន៦០០ហិតា រួចហើយក៏ត្រូវបានឯកឧត្តម មាស ប៊ុនឡី យកគ្រឿងចក្រឈូសឆាយ ឯកឧត្តមបានទិញដីនៅក្បែរនោះដែរ កន្លងមកភាគីទាំងពីរគឺមិនដែលបានជួបគ្នា ដើម្បីដោះស្រាយវិវាទនេះ ហើយក៏មានការយល់ច្រឡំគ្នារហូតមក។ ទើបថ្ងៃនេះរវាងក្រុមហ៊ុនចិន និងឯកឧត្តម មាស ប៊ុនឡី បានព្រមព្រៀងគ្នាបើសិនជាខាងណាមានឯកសារបញ្ជាក់ច្បាស់លាស់ គឺភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ដីឲ្យគ្នា ដោយមិនឲ្យមានបញ្ហាបន្តទៀតនោះទេ៕