ប្រកាសចូលកាន់ដំណែងអភិបាល និងអភិបាលរងស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រកាសចូលកាន់ដំណែងអភិបាល និងអភិបាលរងស្រុកម៉ាឡៃ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់ អភិបាលស្រុកថ្មី ដែលទើបមកកាន់ដំណែងនៅស្រុកម៉ាឡៃ ត្រូវខិតខំប្រឹងប្រែងបំពេញការងារតួនាទី ភារកិច្ច អនុវត្តផែនការរបស់ថ្នាក់ជាតិ និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេលការផ្តល់សេវាជូនប្រជាលរដ្ឋ តាមការស្នើសុំណាមួយដែលអាចជួយសម្រួល ធ្វើបានភ្លាម ហើយថ្នាក់ដឹកនាំនៅទៀតនោះ ត្រូវរៀបចំជូនភ្លាមមិនចាំបាច់ឲ្យពួកគាត់រងចាំឬធ្វើដំណើរទៅវិញទៅមក នាំតែពិបាកនិងខាតពេលវេលានោះទេ នេះហើយដែលគេហៅថា ការផ្តល់សេវាតាមបំណងប្រាថ្នារបស់ប្រមុខរារដ្ឋាភិបាលនោះ។
ឯកឧត្តមបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្របសម្រួលរាល់កិច្ចការទាំងអស់ ក្រោយពីទទួលបានមុខតំណែងថ្មី ជាអភិបាលស្រុកម៉ាឡៃ ត្រូវសហការជាមួយមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងត្រូវមានទំនាក់ទំនងគ្នាជាប្រទេសជិតខាងឲ្យបានល្អ ក្នុងការសហការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែន ដូចជា៖បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ពលករលួចឆ្លងដែនខុសច្បាប់ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ជាពិសេសត្រូវផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ជាងនេះទៅទៀតឯកឧត្តម សង្ឃឹមលោកអភិបាលស្រុកថ្មី នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតរាល់កិច្ចការដែលអភិបាលស្រុកចាស់ធ្វើបាន និងនៅសេសសល់ត្រូវជំរុញឲ្យបានលឿននិងពង្រីកបន្ថែមទៅតាមការប្តេជ្ញាចិត្ត។ចំណែកលោកស្រីអភិបាលរងស្រុក ក្រោយពីចូលកាន់តំណែត្រូវបន្តសិក្សាពីអ្នកចាស់ៗបន្ថែមទៀតឲ្យច្រើនផងដែរ។
សូមបញ្ជាក់ផងដែរថា លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកម៉ាឡៃ ជំនួសលោកអែម សុខា ដែលត្រូវផ្ទេទៅធ្វើជាអភិបាលស្រុកថ្មពួក។ចំណែកលោកស្រី ជុំ រស្មី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង ស្រុកម៉ាឡៃផងដែរ៕