ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោក រ៉ែម រីរ: ត្រូវពលរដ្ឋចោទប្រកាន់ថា បានឆបោកលុយ ៥០០០ដុល្លា ដើម្បីនាំចូលក្របខណ្ឌនគរបាល
Fri,20 November 2020 (Time 10:47 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 378នាក់)


ខេត្តបន្ទាយមានជ័យ÷ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យើងបានទទួលព័ត៌មានពីលោក សេង សុគន្ធា អាយុ ៣០ឆ្នាំ បច្ចុប្បន្នមានទីលំនៅក្នុងភូមិ កោះពងសត្វ សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ បានប្រាប់សារព័ត៌មានរស្មីជាយដែនយើងឲ្យដឹងថា គាត់ត្រូវបានចាញ់បោកលោក រ៉ែម វីរ: បំរើការងារនៅបណ្ឌិតសភានគរបាលកម្ពុជាអស់ចំនួន ៥០០០ (ប្រាំពាន់ដុល្លាសហរដ្ឋអាមេរិច) ។ ក្រោយលោក រ៉ែម វីរៈ បានធានាអះអាងថា អាចនាំចូលក្រមខណ្ឌនគរបាលបាន តែត្រូវ បង់ប្រាក់ចំនួន ៥០០០ (ប្រាំដុល្លា) ។ ដោយបង់ជា បីដំណាក់កាល លើកទី១: ចំនួន ៣៥០០ (បីពាន់ប្រាំរយដុល្លា) លើកទី២: ចំនួន ១០០០ (មួយពាន់ដុល្លា) និងលើកទី៣: ចំនួន៥០០ (ប្រាំរយដុល្លា) ផ្ញើតាមរយៈវីង ។

លោក សេង សុគន្ធា បានបន្តថា នៅក្នុងកិច្ចសន្យា គឺលោក រ៉ែម វីរ: បានកំណត់ឲ្យដាក់ថា (កិច្ចសន្យាចងការប្រាក់) មិនឲ្យសរសេរថា នាំចូលជាក្របខណ្ឌនគរបាលនោះទេ។ ក្រោយមកដោយសាររង់ចាំបាត់ៗ បន្ទាប់ពីជនរងគ្រោះ (សេង សុគន្ធា) បានរករឿង លោក រ៉ែម វីរ: អ្នកទាំងពីរបាន ណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលនគរបាលកោះពងសត្វ ដោយបានយល់ព្រមធ្វើកិច្ចសន្យាថា និងសងប្រាក់ចំនួន៤០០០ (បួនពាន់ដុល្លា) នៅថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០២០ អោយលោក សេង សុគន្ធា ។

លោក សេង សុគន្ធា បន្តថា ក្រោយធ្វើកិច្ចសន្យា លោក រ៉ែម វីរ: នៅតែមិនព្រមសងទើបលោកសំរេចចិត្តដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ តែរហូតមកដល់ថ្ងៃនេះនៅមិនទាន់ឃើញ ក្រសួងមហាផ្ទៃចាត់វិធានការណាមួយចំពោះលោក រ៉ែម វីរៈ ជាបុគ្គលិកបំរើការងារនៅបណ្ឌិតសភានគរបាលកម្ពុជាឡើយ។

ជាចុងក្រោយនេះលោក សេង សុគន្ធា សូមស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ និង ចាត់ការតាមច្បាប់ចំពោះបុគ្គលឆបោក ឈ្មោះ រ៉ែម វីរ: នេះផងចុះ។ ពាក់ព័ន្ធនិងបញ្ហានេះសារព័ត៌មានរស្មីជាយដែនយើង នៅមិនទាន់បានទទួលការបំភ្លឺពីលោក រ៉ែម វីរ: បាននៅឡើយនោះទេ ដោយសារគ្មានលេខទូរស័ព្ទ ។ ដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺរាងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4635 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
52502 នាក់
ខែនេះ :
286194 នាក់
3 ខែនេះ :
653001 នាក់
សរុប :
13948454 នាក់