បុរសស្រវឹងខួបម្នាក់ យកសាបទៅដាក់ត្រី ដោយសារស្រវឹងខ្លាំង ដួលដាំក្បាលទៅទឹកជាប់សាប បណ្តាលឈ្លក់លក់ទឹកស្លាប់មួយរំពិច
ខេត្តបន្ទាយមានជ័យ៖បុរសវ័យចំណាស់ម្នាក់ស្រវឹងខួប យកសាបទៅដាក់ត្រីដោយសារស្រវឹងខ្លាំងដួលដាំក្បាលទៅទឹកជាប់សាប បណ្តាលឈ្លក់លក់ទឹកស្លាប់។ប្រជាពលរដ្ឋប្រទះឃើញសពកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០នៅចំណុចដីព្រៃឬស្សី ភូមិសុខសាន្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពមាន ឈ្មោះម៉ាត ហៃ ភេទប្រុស អាយុ៤១ឆ្នាំ មកស្នាក់នៅចាំដីឲ្យឈ្មោះយ៉ាង គឹមហុយ ជាមនុស្សស្រវឹងខួប រស់ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នអធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះសពបានយកសាបទៅដាក់យកត្រីទាំងស្រវឹងយកមកធ្វើម្ហូប លុះដើរទៅដល់កន្លែងដាក់ត្រីស្រាប់តែដួលដាំក្បាលទៅក្នុងទឹកធ្វើឲ្យក្បាលជាប់និងសាប បណ្តាឲ្យឆ្លក់លង់ទឹកស្លាប់តែម្តង។សពក្រោយពីមន្ត្រីជំនាញពិនិត្យសពបានមានប្រាសាសន៍ថា សពពិតជាស្លាប់ដោយសារស្រវឹងដួលជាប់សាបពិតប្រាកដ ពុំមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះទេ សពក្រោយពីមន្ត្រីជំនាញពិនិត្យរួច បានប្រគល់ទៅឲ្យបងប្អូនញាតិមិត្តយកទៅធ្វើបុណ្យ តាមប្រពៃណី៕