លោក អាំង មករា ជាមន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ ២ កំពុងរងការរិះគន់ថាឃុបឃិតជាមួយក្រុមឈ្មួញប្រមូលទិញឈើប្រណិតខុសច្បាប់ឆ្លងដែន .កម្ពុជា. ថៃ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន
ខេត្តឧត្ដរមានជ័យ ៖ដោយយោងតាមព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយថា៖ រយៈពេលជិត ១០ឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មិនដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដឹងហើយឬនៅនោះទេ ចំពោះសកម្មភាពមន្ត្រីយោធាម្នាក់ ឈ្មោះ អាំង មករា មានទីលំនៅភូមិអូរជញ្ជាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បំរើការងារជាមន្រ្ដីយោធា នៅកងពលធំអន្តរាគមន៍លេខ២ ដែលត្រូវជាប្អូនបង្កើតឈ្មោះ អាំង ចូច ជានាយទាហ៊ាន បំរើនៅកងពលធំលេខ២ ផងដែរ ដែលកំពុងបង្កអសន្តិសុខ កៀរគរពលករឆ្លងដែន និងប្រមូលទិញឈើប្រណិត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងតំបន់គ្រប់គ្រងរបស់យោធាសិករងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងសង្កាត់អូរស្មាច់? ។
សេចក្ដីរាយការណ៍ បានអោយដឹងថា ឈ្មោះ អាំង មករា បានប្រព្រឹត្តបទឧក្រឹដ្ឋកម្មឈើឆ្លងដែន ដោយមានការសហការជាមួយមេឈ្មួញស្ដ្រីជាជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ ដោយមានទីតាំងកាត់ជ្រៀក នៅជាប់ផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ប្រភពបានបន្តថា ឈ្មោះ អាំង មករា ឈ្មោះជាមន្រ្ដីយោធា នៅកងពលធំអន្តរាគមន៍លេខ ២ តែមិនដែលចូលបន្ទាយទេ គឺយកពេលមករកស៊ីបទល្មើសឈើឆ្លងដែន រកប្រាក់ចំណូលបន្ថែមលើមុខងារបច្ចុប្បន្ន (យោធា) ដែលជាមូលហេតុ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងមានពលករកាត់អាឈើជាច្រេីន ត្រូវបានយោធាថៃ ចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមតាមច្បាប់ប្រទេសថៃ។
បើលោកឧត្ដមសេនីយ៍ឯក កែវ ធី នៅតែបន្តទុកឱកាស មិនមានវិធានការណាមួយទៅលើមន្រ្ដីក្រោមឱវាទឈ្មោះ អាំងមករា ទេនោះ មិនដឹងនៅថ្ងៃខាងមុខ មានពលករខ្មែរប៉ុន្មានរូបទៀត នឹងត្រូវរងគ្រោះនោះទេ?។
ជុំវិញករណីខាងលើអង្គភាពសារព័ត៌មានរស្មីជាយដែនយើងមិនអាចស្វែងរកសុំការបំភ្លឺពីសាមុីខ្លួនពាក់ព័ន្ធបាននោះទេ បើចេញផ្សាយទៅមិនច្បាស់លាស់យ៉ាងណាអង្គភាពយើងមនឹងរង់ចាំធ្វើការបកស្រាយបំភ្លឺជូនវិញរៀងរាល់ម៉ោងធ្វើការ៕