រថយន្តយីឌុប ដឹកស្រូវពេញ បិះឆេះអស់ សំណាងបានរថយន្តពន្លត់អគ្គីភ័យជួយសង្រ្គោះទាន់
ខេត្តបន្ទាយមានជ័យ៖រថយន្តដឹកស្រូវម៉ាកយីឌុបមួយគ្រឿង ដឹកស្រូវពេញរងការឆាបឆេះស្ទើទាំងស្រុងសំណាងណាស់ត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកស្វាយចេក ជួយពន្លត់ទាន់ពេល នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះវ៉ាត់ វុទ្ធី ភេទប្រុស រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក បានរាយការណ៍ថា មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយយីឌុបអ្នកបើករថយន្តមាន ឈ្មោះ សុំ ចាន់សុខភេទប្រុស អាយុ៣០ឆ្នាំរស់នៅស្រុកស្អាង ខេត្តកណ្ដាល
ដឹកស្រូវបើកនៅលើផ្លូវជាតិលេខ56A ត្រង់ចំណុចភូមិកំពុងឆេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យ របស់លោកបានចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមន៍ពន្លត់បានទាន់ពេល។
រថយន្ត១គ្រឿងនេះដែលដឹកស្រូវជាច្រើនការុងផ្ទុកនៅលើរថយន្តជាង៣០តោនឯនោះ។
លោកអធិកាបានបញ្ជាក់ថា ការខូចខាតមានកង់រថយន្តចំនួន៤គ្រាប់ខាងក្រោយផ្នែកឆ្វេង ហើយមូលហេតុបង្កឲ្យភ្លើងឆេះនេះ បណ្តាលមកពីរថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយផ្នែកខាងឆ្វេង៕