ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពលរដ្ឋ​នៅស្រុកអូរជ្រៅ ស្នើ​ឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជួយសម្រួលតម្លៃស្រូវលើទីផ្សារ​ឲ្យបាន​សមរម្យ​ ខណ:ដែលប្រមូល​ផ​លបានហើយ លក់បានថោក
Wed,18 November 2020 (Time 05:18 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 401នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយសារតែឈ្មួញទិញស្រូវដែលប្រជាកសិករបង្ករបង្កើនផលបាន ក្នុងតម្លៃ​ទា​បមិនអាចទទួលយកបាននោះ ប្រជាពលរដ្ឋរស់នៅឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នានៅលាលាឃុំសឹង្ហស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរពា​ក់ព័ន្ធទាំងអ​ស់ឲ្យជួយ​ស​ម្រួលឲ្យបានសមរម្យ។

ប្រជាពលរដ្ឋបានលើកឡើងថា ឆ្នាំមុនស្រូវដែលល្អប្រភេទលេខ១ ដកម្លីស តម្លៃ១០០០០​ម៉ឺនបាត"​ប្រាក់ថៃ"ស្មើនឹង១៣៣០០០០រៀល(មួយលា​នបីសែនបីម៉ឺនរៀល) ស្រូវប្រភេទលេខ២ តម្លៃ៨ពាន់​បាត ស្មើនឹង១០៦០០០០រៀល(មួយ​លានប្រាំមួយម៉ឺនរៀល)នឹងអន់ជាងគេក៏បានតែ៧ពាន់បាត ស្មើនឹង៩៣១០០០រៀល(ប្រាំបួនសែនបីម៉ឺនមួយពាន់រៀល)តែប៉ុណ្ណោះក្នុង១តោន ប៉ុន្តែឆ្នាំនេះ​ថោកជា​ងឆ្នាំមុន ដែលមិនអាចទទួល​យកបាន ដោយឈ្មួញកណ្ដាលទិញក្នុងតម្លៃថោក ដោយប្រ​ភេទលេខ១ ទិញក្នុងតម្លៃត្រឹមតែ៨ពាន់បាត ស្មើនឹង១០៦០០០០រៀល (មួយលាន​ប្រាំមួយម៉ឺន​រៀល)រហូតធ្លាក់មកត្រឹម៧ពាន់បាតស្មើនឹង៩៣១០០០រៀល(ប្រាំបួនសែនបីម៉ឺនមួយពាន់រៀល)តែប៉ុណ្ណោះ។

ពួកគាត់បន្តថា ទោះជាឆ្នាំនេះគុណភាពស្រូវមានការអន់ជាងឆ្នាំមុនក៏ពិតមែនដោយសារទឹកលិច ប៉ុន្តែគួរតែឲ្យតម្លៃឲ្យបានសមរម្យយ៉ាងអន់ស្រូវប្រភេទលេខមួយក៏បានត្រឹម៩ពាន់បាត(ប្រាក់ថៃ)ដែរ ក្នុង១តោន ឱ្យសាកសមទៅនឹងការខិតខំដាំដុះនិងចំណាយ ដោយមួយឆ្នាំចំណាយទៅ​លើកម្លាំងព​លកម្ម ការទិញនិងជួលសម្ភារៈ ផ្សេងៗដូចជា:ថ្លៃភ្ជួរ,ជី,ម៉ាស៊ីនច្រូត,ថ្លៃដឹកជញ្ជូន។ល។ ថ្លៃហើយសង្ឃឹមថាលក់ស្រូវនឹងមានលុយសងគេ បែជាស្រូវបា​នផលហើយលក់​ក្នុងតម្លៃទាបបែប​នេះ តើមានលុយឯណាសម្រាប់សងគេ ពីព្រោះការដាំដុះសុទ្ធ​តែយកប្រាក់ពីធនា​គារនិងអង្គការ​នានាទាំងអស់។

ជាមួយគ្នានេះដែរពួកគាត់បានស្នើសុំក្រសួង មន្ទីរ ពាក់ព័ន្ធជួយសម្រួលរកទីផ្សារ​ជូនដល់ពួក​គាត់​ឱ្យបា​នតម្លៃសមរម្យ ដើម្បីលើកទឹកចិត្តដល់ប្រ​ជាកសិករដែលបានខិតខំដាំដុះរហូតទ​ទួលបា​នផល។ជាងនេះទៅទៀតពួកគាត់បានត្អូចត្អែថា ក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ រហូតមកដល់គ្រោះទឹកជំនន់ថែមទៀតបានធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ពិសេសក្នុងកា​រដាំនឹងប្រមូលផល នៅពេលបានផលហើយ បែរជាលក់ក្នុងតម្លៃទាបទៀត។

ពាក់ព័ន្ធបញ្ហា​នេះដែរបើតាមឈ្មួញដែលកំពុងដើរទិញបានឲ្យដឹងថា ពួកគាត់មិនមែនដំឡើងថ្លៃតាម​អំពើចិត្តនោះទេ គឺខាងរោងម៉ាស៊ីនជាអ្នកកំណត់នៃការឡើងឬចុះ និងចំនួនតោនដែលត្រូវនាំចូល ហើយរើសយកតែស្រូវល្អប្រភេទលេខ១ទៀត ចំពោះពួកគាត់បានកម្រៃក្បាល​កាក់ដែលគេឲ្យតែ​ប៉ុណ្ណោះ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងតាមទូរសព្ទថា ពាក់ព័ន្ធទៅនឹ​ងរឿង​ត​ម្លៃនេះ​មន្ទីរបានត្រឹមតែខាងផលិតតែប៉ុណ្ណោះ ចំណែកខាងទីផ្សារលោកមិន​បានដឹងហើយក៏​មិន​ដឹ​ងធ្វើយ៉ាងមិចដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8651 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49636 នាក់
ខែនេះ :
250360 នាក់
3 ខែនេះ :
687372 នាក់
សរុប :
15521304 នាក់