ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្ដីនឹងប្រពន្ធដេកជាមួយគ្នាពេញមួយយប់ អត់ដឹងថាប្ដីស្លាប់ ទើបព្រឹកឡើងភ្ញាក់ផ្អើលសង្ស័យគាំងបេះដូង
Tue,17 November 2020 (Time 02:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តបន្ទាយមានជ័យ:បុរសម្នាក់ដេកស្លាប់ ដោយប្រពន្ធមិនដឹងលុះវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ បង្កការភ្ញាក់ផ្អើល ក្រោយពីដេកនៅជាមួយគ្នាពេញមួយយប់ ដោយសមត្ថកិច្ចសន្និដ្ឋានថា ការស្លាប់របស់បុរសនេះដោយសារគាំងបេះដូង។

ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើង នៅក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សឿន សំអាតភេទប្រុសអាយុ៤០ឆ្នាំ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមសំដីរបស់ប្រពន្ធសពឈ្មោះរឿម ស្រីធំ អាយុ៣៤ឆ្នាំបញ្ជាក់ថា នៅមុនពេលកើតហេតុ ពោលគឺជិតយប់ ប្តីរបស់គាត់ដេកមើលទូរទស្សន៍ជាមួយគាត់នឹងកូនៗ គ្រាន់តែមានអាការះក្អកផ្តាស់សាយលុះពេលយប់ជ្រៅក៏បិទទូរទស្សន៍ចូលដេកទាំងអស់គ្នា លុះព្រឹកឡើងជាទម្លាប់ពេលម៉ោង៤ទៀបភ្លឺ ប្រពន្ធបានរៀបចំទៅលក់គ្រឿងម្ជូរ លុះព្រឹកប្រពន្ធដាស់ប្តីមិនភ្ញាក់ឃើញសភាពប្តីរឹងខ្លួនក៏ផ្អើលឆោឡោដឹងថា ប្តីដេកស្លាប់បាត់ទៅហើយ។ឆ្លងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យ និងផ្នែកកោសល្យវិច្ច័យបានបញ្ជាក់ដឹងថា ផ្នែកក្បាលនិងអវយវះពុំមានស្លាកស្នាមទេ ផ្នែកដងខ្លួនមានស្លាកស្នាមជាំពេញខ្នងខាងក្រោយពិនិត្យរួចបានធ្វើការសន្និដ្ឋានថា សពដេកគាំងបេះដូងស្លាប់។ក្រោយពិនិត្យហើយសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3090 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52845 នាក់
ខែនេះ :
281246 នាក់
3 ខែនេះ :
648731 នាក់
សរុប :
13941816 នាក់