អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន៦នាក់ ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅលើមនុស្ស៣នាក់
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន៦នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ។
សូមជំរាបដែរថា ការឃាត់ខ្លួនយកទៅសាកសួររួចបញ្ជូនទៅតុលាការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះចំនួន០៣នាក់ទី១/ឈ្មោះ ទូច សាមឿន ភេទស្រី អាយុ៣៨ឆ្នាំ
២/ឈ្មោះ ធៀង ថា នុណ ភេទប្រុស អាយុ១៩ឆ្នាំ
៣/ឈ្មោះ គឹម យ៉ានុត ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង៣ រស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យបណ្ដឹងចុះទី១៤ ខែវិច្ឆិការ ឆ្នាំ២០២០នោះ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនបង្កបានចំនួន០៦នាក់
១.ឈ្មោះ ឈន ឆានុន ភេទប្រុស
២.ឈ្មោះ សាមុនី សុធេប ភេទប្រុស
៣.ឈ្មោះ មាស វាសនា (ហៅសី) ភេទប្រុស
៤.ឈ្មោះ ឈួយ ខាន់ឈីត ភេទប្រុស
៥.ឈ្មោះ ផាត សុភ័ក្រ្ដ (ហៅទី) ភេទប្រុស
៦.ឈ្មោះ ងួន ចាន់រះ ភេទប្រុស ហើយនាំមកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទាត់ ស្ថិតនៅក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ក្រោយពីសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំង៦នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឈ្មោះ គ្រិច សុជាតិ ដែលត្រូវជាកូនរបស់ដើមបណ្ដឹងឈ្មោះ ទូច សាមឿន បណ្ដាលឱ្យបាក់ថ្គាមខាងឆ្វេងពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ឈូយ ខាន់ឈីត ជាជនដៃដល់ ករណីនេះកើតឡើងដោយសារពួកគេមានជម្លោះពីមុនមក។ក្រោយពីបានចម្លើយសារភាព ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕