ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តកំពង់ស្ពឺ នាំយកអំណោយសប្បុរសធម៌របស់សម្តេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក
Sat,14 November 2020 (Time 04:39 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 416នាក់)


ខេត្តកំពង់ស្ពឺ:ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកនូវអំណោយសប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន៦៧៥គ្រួសារមកពីស្រុកថ្ពងនិងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កន្លងមកក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាក្រុង ស្រុកមួយចំនួនដែលធ្វើអោយប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ។ដោយសារឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏បាននាំយកអំណោយសប្បុរសធម៏របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន៦៧៥គ្រួសារក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ .មី.ទឹកត្រី-ទឹកស៊ីអ៉ីវ.ភួយនិងថវិកាចំនួន២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរលោកក៏បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងលោកជំទាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមកនិងចៀសអោយផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16534 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
42405 នាក់
ខែនេះ :
303900 នាក់
3 ខែនេះ :
669348 នាក់
សរុប :
13969415 នាក់