ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គណៈកម្មការចម្រុះដុតបំផ្លាញស្លាប និងសាច់មាន់ខូចគុណភាពជិត០៣ពាន់គីឡូក្រាម នៅខេត្តបាត់ដំបង
Sat,14 November 2020 (Time 03:15 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 411នាក់)


ខេត្តបាត់ដំបង:ទំនិញជាស្លាប និងសាច់មាន់ខូចគុណភាពចំនួន ២៩៨៩គីឡូក្រាម ត្រូវបានគណៈកម្មការចម្រុះខេត្តបាត់ដំបងធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញចុះចាប់យកបានពីឈ្មួញទុច្ចរិតលួចនាំចូលពីទឹកដីប្រទេសថៃ។

លោក វរសេនីយ៍ឯក យី យក់សាន ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម គឺ ប៊ុណ្ណារា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តផងនោះ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្ត បានចុះបង្រ្កាបនិងដកហូតបានស្លាប និងសាច់មាន់ខូចគុណភាពចំនួន ២៤៩កេស ស្មើនឹងទម្ងន់ ២៩៨៩គីឡូក្រាម ខណៈដែលក្រុមឈ្មួញបានលួចបន្លំដឹកតាមរថយន្តដឹកផ្លែឈើនាំចូលពីប្រទេសថៃដោយខុសច្បាប់។

លោកបន្តថា ក្រោយពីបង្ក្រាបដកហូតបានវត្ថុតាង ស្លាប និងសាច់មាន់ខូចគុណភាពទាំងអស់នោះត្រូវបានគណៈកម្មការចម្រុះ បានធ្វើពិធីដុតកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោមការចូលរួមពី ឯកឧត្តម គឺ ប៊ុណ្ណារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការខេត្ត លោក វរសេនីយ៍ឯក យី យក់សាន ប្រធានការិយាល័យនគរបាលសេដ្ឋកិច្ច អាជ្ញាធរស្រុកសង្កែ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចូលរួមផងដែរ។

ជាមួយគ្នានេះលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារអាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15394 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41265 នាក់
ខែនេះ :
302760 នាក់
3 ខែនេះ :
668208 នាក់
សរុប :
13968248 នាក់