ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Fri,13 November 2020 (Time 09:26 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 346នាក់)


ខេត្តបាត់ដំបង:ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធករណីរក្សាទុក ផ្តល់ទីតាំងប្រើប្រាស់ថ្នាំញៀនត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមូយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាប ក្នុងករណីរក្សាទុក ផ្តល់ទីតាំងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។

លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចក្រុមទី១៣ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១/ឈ្មោះ រឿន មុន្នី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទ(រក្សាទុកថ្នាំញៀន)
២/ឈ្មោះ ទូច ណារ៉ាក់ ហៅ ង៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ជាមុខសញ្ញាចាស់អប់រំ២ដងមកហើយ)។

វត្ថុតាងចាប់យកបានរួមមាន:ម្សៅក្រាមពណ៌សថ្លា ចំនួន០៩ថង់ទំងន់៤.៤០ក្រាមទាំងសំបក,សម្ភារះកែច្នៃសម្រាប់ប្រើប្រាស់ និងថង់ច្រករំលែកថ្នាំញៀនលក់មួយចំនួន
ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងកាបូបលុយចំនួន០២ ។

ជនសង្ស័យជាមួយវត្ថុតាងរហូតមកដល់ពេលនេះ ត្រូវបាននគរបាលផ្នែកប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
915 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40153 នាក់
ខែនេះ :
302735 នាក់
3 ខែនេះ :
666944 នាក់
សរុប :
13970303 នាក់