ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
វេទិកាផ្សព្វផ្សា​យ និងពិគ្រោះយោប​ល់របស់ក្រុមប្រឹក្សា​ខេត្តស្វាយរៀង នៅស្រុករំដួល
Fri,13 November 2020 (Time 10:55 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 416នាក់)


ខេត្តស្វាយរៀង៖លោក ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម ជុំ ហាត ប្រធាន​ក្រុម​ប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិ​បាលរង នៃគណៈ​អភិបាលខេត្តស្វា​យរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត នៅ​ព្រឹកថ្ងៃសុក្រ ១៣រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិប​តីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោ​បល់រប​ស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួម​ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ​ពាក់ព័ន្ធនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអ​ភិបាល​ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក​ ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអគុណចំ​ពោះវត្តមាន លោក​ លោកជំទាវលោក លោកស្រី មន្ត្រីរាជ​ការ សមាជិក សមាជិការនៃអង្គវេទិកា និងប្រជាព​លរដ្ឋទាំង​មូលដែលបា​នចូលរួមក្នុងវេទិការនេះ ពិតជា​បានបង្ហាញឱ្យ​ឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំ​ណើរការនៃការគាំទ្រ និងជំរុញ​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែ​ទទួល​បានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេ​ចក្តីត្រូវការពិ​តប្រាកដរប​ស់ប្រជាពល​រដ្ឋក្នុងមូល​ដ្ឋាន ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកានេះរៀបចំ​ឡើងមានគោលបំ​ណង ដើម្បីចង់ដឹ​ងអំ​ពីកង្វល់ និងសំណូមព​រនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនឹងផ្តល់ឱកាសដ​ល់ក្រុម​ប្រឹ​ក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង​អស់អាចចូលរួមក្នុង​ការផ្តល់មតិយោប​ល់ចំពោះ​ការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសា​សន៍ និងសំណូមពរនានា សម្រាប់ការពិភា​ក្សាតាមរយៈ​ការឆ្លើយត​បបានទាន់​ពេល​វេលាពីស្ថាប័ន​ជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយ​ឱ្យកាន់តែល្អប្រ​សើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ដែរថា អង្គវេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណ: ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំ​ណង់ ។
៣-ការធ្វើអត្ត​សញ្ញាណប័ណ្ណ និងការចុះសំបុត្រអត្រានុកូលដ្ឋាន
៤- សុខភាពអនាម័យ​ បរិស្ថាន អគ្គិសនី និងការបោះបង់ការសិក្សា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
877 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40115 នាក់
ខែនេះ :
302697 នាក់
3 ខែនេះ :
666906 នាក់
សរុប :
13970265 នាក់