ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជាវ តាយ អញ្ជើញជួប​សំណេះសំណាលជា​មួយលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់​ទី១២ ឆ្នាំសិក្សា​២០១៩-២០២០ ក្នុងស្រុកកំព​ង់ត្រាច
Fri,13 November 2020 (Time 10:24 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 350នាក់)


ខេត្តកំពត៖ក្នុងឱកាសអញ្ជើញជួបសំ​ណេះសំណាលជាមួយលោក​គ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំ​សិក្សា២០១៩-២០២០ មកពីវិទ្យាល័យ​ទាំង២ ក្នុងស្រុកកំពង់ត្រាច ដែលត្រូវត្រៀម​ប្រឡងសញ្ញាប​ត្រមធ្យម​សិក្សា​ទុតិ​យភូមិនៅថ្ងៃទី២១​ ខែធ្ធ្នូ​ ឆ្នាំ២០២០ខាងមុខ​នេះ ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស​២​៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត មាន​ប្រសាសន៍បញ្ចាក់ថា បច្ចុប្បន្នពិ​ភពលោកស្ថិតក្នុងបរិបទ រងការញាំញីដោយឥទ្ធិពលជំងឺកូវីដ១៩។ប៉ុ​ន្តែ​ក្នុង​នោះកម្ពុជាយើង ពិសេសក្នុង​ខេត្តកំពត ពុំមានបញ្ហាការឆ្លងជំងឺកូវីដ១៩ មកចូលដ​ល់ក្នុងសហ​គមន៍ឡើយ​។ប៉ុន្តែទោះបីយ៉ាងនេះក្ដី ឯកឧត្តមបានផ្ដាំផ្ញើ​ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេស​លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្សអា​ណាព្យាបាល ទាំងអស់ ដែលបាន​កំពុងបង្ក​លក្ខណៈនិង​បានសិក្សា​ត្រៀម​ក្នុងកា​រប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃខាងមុខនេះ​ ត្រូវតែបន្ត​បង្កើនការ​ប្រុង​ប្រយ័ត្នទាំងអស់គ្នា​ ដើម្បីបង្ការទប់ស្កាត់កុំឱ្យជំងឺកូវីត១៩នេះ ឆ្លងចូលដ​ល់ក្នុងសហគមន៍យើង​ឲ្យបាន​ជាដាច់ខាត។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត ផ្ដាំផ្ញើដល់សិស្សានុសិស្ស ឲ្យបង្កើន​ការចូលរួមគោរពច្បាប់នានា ពិសេ​សបញ្ចៀស​ការចរា​ចរ​និងប្រើប្រា​ស់គ្រឿងញៀន ព្រមទាំ​ងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបាន​ជាដាច់ខាត ព្រោះបច្ចុប្បន្នបញ្ហាគ្រឿងញៀន នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបំផ្លាញអាយុជីវិត និង​ទ្រព្យសម្បត្តិព្រម​ទាំងធនធានមនុស្សក្នុង​សង្គមកម្ពុជាយើង​ដែលរាជរដ្ឋាភិបាល បាននឹងកំពុង​យកចិត្តទុក​ដាក់យ៉ាងខ្លាំង។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ក៏បានផ្ដល់ជូននូវថវិកាសរុប១៤,៤៦០,០០០រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀន​ថ្នាក់ទី១២និងគណៈគ្រប់គ្រងសាលាសរុបចំនួន៥៦នាក់ម្នាក់ៗ៥ម៉ឺនរៀល និងសិស្សា​នុសិ​ស្សចំនួន៥៨៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញាសារផងដែរ​ ព្រមទាំង​ឧបត្តម្ភ​កងកម្លាំងសរុបចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1482 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40720 នាក់
ខែនេះ :
303302 នាក់
3 ខែនេះ :
667511 នាក់
សរុប :
13970870 នាក់