ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ដើរឆ្លុះកង្កែប ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ផ្កាប់មុខ នៅក្នុងទឹកស្រែ
Thu,12 November 2020 (Time 08:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 436នាក់)


ខេត្តកំពង់ឆ្នាំង:សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្នុងទឹកស្រែបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចត្រពាំងតាមិល ស្ថិតក្នុង ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុបុរសឈ្មោះ រិត សារីម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានដើរឆ្លុះកង្កែប ពេលដើរដល់ចំណុចកើតហតុខាងលើ ក៏បានប្រទះឃើញឈ្មោះ លឹម លឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដេកដួលផ្កាប់មុខនៅនឹងទឹកក្នុងស្រែរបស់ខ្លួន។ពេលឃើញដូចនេះ ឈ្មោះ រិត សារីម ក៏បានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកអធិការនគរបាលស្រុកកំពង់លែង បានចាត់តាំង កម្លាំងជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះឈ្មោះ លឹម លឿន មិនមានភិនភាគស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ទេគឺពិតជាខ្យល់គស្លាប់ពិតប្រាកដមែន រួចប្រគល់សពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1104 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40342 នាក់
ខែនេះ :
302924 នាក់
3 ខែនេះ :
667133 នាក់
សរុប :
13970492 នាក់