ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំផ្ដោតសំខាន់ លើការចូល​រួមម​តិយោបល់ ពិនិត្យ​លើសេចក្ដីព្រាង នៃ​សេចក្ដីស​ម្រេចរប​ស់​គណៈ​កម្មាធិការគ្រប់គ្រ​ងគ្រោះ​មហន្តរាយខេត្ត
Wed,11 November 2020 (Time 02:23 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 433នាក់)


ខេត្តកំពត៖ក្នុងកិច្ចប្រជុំគណៈ​កម្មាធិ​ការ​គ្រប់គ្រង​គ្រោះមហន្ត​រាយ នៅព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិ​បាលខេត្តកំពត បានមាន​ប្រសាសន៍ថា កិច្ចប្រជុំនេះបា​នផ្ដោតសំខាន់ លើការចូល​រួមមតិយោ​បល់ ពិនិត្យលើសេចក្ដីព្រាង នៃសេចក្ដីស​ម្រេចរប​ស់គណៈ​កម្មាធិការគ្រប់គ្រ​ងគ្រោះ​មហន្តរាយខេត្ត ដែល​ពាក់ព័ន្ធលើខ្លឹមសា​រនិង​ការកែសម្រួលស​មាសភាព តួនាទីភារកិច្ច ការអនុ​វត្តស​កម្ម​ភាពការងារគ្រប់គ្រងដឹកនាំរ​បស់​គណៈកម្មាធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយខេត្ត ដើម្បី​ឲ្យយ​ន្តកា​រនៃគណៈកម្មាធិកា​រនេះ អនុវត្តការ​ងាររបស់ខ្លួនបានកាន់​តែសកម្ម និងស​ម្រេចលទ្ធ​ផលមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ ដល់គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយ​ពីទទួលបាននូវយន្តការនៃសេចក្ដីសម្រេចនេះហើយ ត្រូវចូលរួម​អនុវត្តការងារ​តាមតួនាទីភារកិច្ចក្នុង​គណៈកម្មាធិការនេះអោយមានប្រសិទ្ធិភាពក្នុងការឆ្លើយតប និងសង្គ្រោះ​បន្ទាន់ក្នុងករណី​មានគ្រោះ​មហន្ត​រាយកើតឡើង ដោយយើងបានត្រៀមលក្ខណៈបម្រុងរួច​ជាស្រេច មានទាំងយន្តការ និងផែន​កា ដោយប្រើវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប អោយបានសកម្មថែមទៀត ក្នុងកិច្ចបំ​ពេញបេស​កកម្មនៅក្នុង​ក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងដែនសមត្ថកិច្ចរៀងៗ​ខ្លួន ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមនឹងមុខសញ្ញាគ្រោះថ្នាក់របស់ប្រជាជន និងសហ​គមន៍ ឲ្យបានកាន់តែមានប្រសិ​ទ្ធភាពថែមទៀត។

ឯកឧត្តមបានធ្វើការណែនាំ​ដល់អភិបាលក្រុង ស្រុក រៀបចំកែស​ម្រួលសមាស​ភាពគណៈកម្មាធិ​ការគ្រប់គ្រងគ្រោះ​មហន្តរាយក្រុង ស្រុក និងណែនាំដល់ឃុំ សង្កាត់ធ្វើការកែ​សម្រួលគណៈកម្មកា​រគ្រប់គ្រងគ្រោះមហ​ន្តរាយឃុំ សង្កាត់ផងដែរ ដើម្បីឲ្យស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការ​រៀប​ចំ និងការប្រព្រឹត្តិទៅ​ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បី​ឲ្យយន្តការគណៈកម្មាធិការគ្រប់គ្រង​គ្រោះមហន្តរាយគ្រប់ថ្នាក់ នៅខេត្តកំពត ដំណើរ​ការប្រកប​ដោយប្រសិទ្ធភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1396 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40634 នាក់
ខែនេះ :
303216 នាក់
3 ខែនេះ :
667425 នាក់
សរុប :
13970784 នាក់