ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យជាមេខ្លោងគ្រឿងញៀន បាញ់តដៃសមត្ថកិច្ច ឃាត់ខ្លួនបានហើយ
Wed,11 November 2020 (Time 11:32 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 432នាក់)


ខេត្តកណ្ដាល៖កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ដែលបាញ់ ត.ដៃជាមួយសមត្ថកិច្ច បានហើយនៅវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងកិច្ចសហប្រតិបត្តិការនេះ កម្លាំងបានធ្វើការឡោមព័ទ្ធ អស់រយៈពេលជាច្រើនម៉ោង និងបានរំដោះប្រពន្ធជនសង្ស័យ ពីទីតាំងកន្លែងពួកគេលាក់ខ្លួន ដើម្បីបញ្ចៀសពីការយកប្រពន្ធធ្វើជាចំណាប់ខ្មាំង គំរាមលើសមត្ថកិច្ចក្នុងប្រតិបត្តិការ ទើបអាចឈានដល់ការចាប់ខ្លួនជនសង្ស័យនេះបានតែម្តង។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា៖បន្ទាប់ពីរំដោះនិងឃាត់ខ្លួនប្រពន្ធជនសង្ស័យជាមេក្លោងគ្រឿងញៀនហើយ។យើងរកវិធានការ ឲ្យកូនជនសង្ស័យចាកចេញពីកន្លែងផ្ទះមេខ្លោងគ្រឿងញៀនលាក់ខ្លួន កម្លាំងរបស់លោក ក៏បានប្រើវិធានការ ជម្លៀសកូនជនសង្ស័យចេញពីទីតាំងកន្លែងកើតហេតុ ទៅកាន់ផ្ទះរបស់ឪពុកម្ដាយជនសង្ស័យ។បន្ទាប់ពីជនសង្ស័យ បានប្រើអាវុធបាញ់ជាច្រើនគ្រាប់ មកលើសមត្ថកិច្ច ភ្លាមនោះជនសង្ស័យក៏បានប្រើល្បិចកល ធ្វើជាដុតផ្ទះដើម្បីជាការបំភ័ន្ត រកវិធីគេចខ្លួន ចេញពីកន្លែងផ្ទះ ដែលបានដុតបំផ្លាញ រួចក៏មកសំងំលាក់ខ្លួនក្នុងផ្ទះឪពុកម្ដាយរបស់គេ។

ហើយសមត្ថកិច្ចក៏ព័ទ្ធ និងប្រើវិធីលួងថា៖ធានាមិនឃាត់ខ្លួន មិនធ្វើការផ្ដន្ទាទោស ហើយអ្វីដែលជនសង្ស័យបានបាញ់មកលើសមត្ថកិច្ច ក៏មិនឱ្យមានការជាប់ទោសទណ្ឌ ចំពោះការដុតផ្ទះ ក៏អាជ្ញាធរ និងសមត្ថកិច្ច ធានាជួសជុលធ្វើថ្មីវិញ នឹងចូលសារភាព ផ្ដល់ជារង្វាន់លើកទឹកចិត្តចំនួន៥០០ដុល្លារថែមទៀត ។

ដោយឡែកប្រពន្ធជនសង្ស័យ ដែលសមត្ថកិច្ចរំដោះយកនិងឃាត់ខ្លួន ក៏បានព្យាយាមទូរស័ព្ទ ទៅកាន់ប្ដីដែលជាជនសង្ស័យ អោយចូលសារភាព និងបញ្ឈប់សកម្មភាព ការប្រើប្រាស់អាវុធបាញ់មកលើសមត្ថកិច្ច ទើបឃាត់ខ្លួនបានជោគជ័យតែម្ដង ទាំងនេះគឺជាស្នាដៃដ៏អស្ចារ្យរបស់ស្នងការនគរបាលខេត្តកណ្ដាល ដើរលោកខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចពាក្យស្លោកថាភូមិឃុំសុវត្ថិភាព សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រឿងញៀន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
39637 នាក់
ខែនេះ :
302219 នាក់
3 ខែនេះ :
666428 នាក់
សរុប :
13969787 នាក់