ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ជាវ​ តាយ​ នាំយកពូជស្រូវផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ខូចខាតស្រូវដោយទឹកជំនន់ក្នុងស្រុកកំពង់ត្រាច​ និងស្រុកបន្ទាយមាស
Tue,10 November 2020 (Time 07:59 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 386នាក់)


ខេត្តកំពត:ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ ដោយគ្រោះទឹកជំនន់កន្លងទៅក្នុងស្រុកចំនួន ២ គឺស្រុកកំពង់ត្រាចនិងស្រុកបន្ទាយមាសស្មើនឹង៩៦៤គ្រួសារពីឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងនោះមកពីស្រុកកំពង់ត្រាច មានឃុំចំនួន២ សរុបចំនួន២៣៤គ្រួសារ និងស្រុកបន្ទាយមាស មានឃុំចំនួន៧សរុបចំនួន៧៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូ សរុបពូជស្រូវដែលត្រូវចែកដល់ដៃប្រជាពលរដ្ឋមានចំនួន៩៦តោន៤០០គីឡូ។

សូមបញ្ជាក់ថា ពូជស្រូវចែកជូនប្រជាពលរដ្ឋពេលនេះ គឺប្រភេទពូជស្រូវ(OM5451)ជាពូជមិនប្រកាន់រដូវ ផ្ដល់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកជូនរដ្ឋបាលខេត្តកំពត តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ ដើម្បីបែងចែកដល់គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ សម្រាប់ធ្វើការសាបព្រួសស្ដារការខូចខាតឡើងវិញ ដែលរងការបំផ្លាញដោយទឹកជំនន់ក្នុងខែតុលាកន្លងទៅ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នាគឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោ​ ហ៊ុន​ សែន ដែលជានិច្ចកាលសម្ដេចតេជោ តែងរួមសុខរួមទុក្ខនិងដោះស្រាយការលំបាកផ្សេងៗជាច្រើនជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈមិនដែលទុកឲ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ដោយមិនមានការដោះស្រាយឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានពូជស្រូវនេះ ត្រូវខិតខំយកចិត្តទុកដាក់ យកទៅធ្វើការសាបព្រួសស្ដារការដាំដុះឡើងវិញឲ្យបានឆាប់រហ័ស និងទាន់រដូវកាលព្រមទាំងដាំដំណាំរួមផ្សំ​ និងចិញ្ចឹមសត្វ ដើម្បីបានផលសម្រាប់បង្កើនជីវភាពគ្រួសារឲ្យបានកាន់តែប្រសើរឡើង។

ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹក ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានគម្លាតសង្គម ឲ្យបានទាំងអស់គ្នាបើគ្មានការចាំបាច់ក្នុងឱកាសជួបជុំណាមួយ។ ពិសេសសំខាន់បំផុតត្រូវអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ​ ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ឲ្យបានដាច់ខាត ព្រោះជំងឺនេះនៅមិនទាន់ផុតរលត់ពីពិភពលោកយើងនៅឡើយទេ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប៥០ម៉ឺនរៀល ជូនដល់កងកម្លាំង ២៥នាក់ ដោយម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15205 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41076 នាក់
ខែនេះ :
302571 នាក់
3 ខែនេះ :
668019 នាក់
សរុប :
13968059 នាក់