ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សមត្ថកិច្ចឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់ ពាក់ពន្ធ័ទៅនឹងករណីលួច​ម៉ូតូ
Tue,10 November 2020 (Time 12:49 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 387នាក់)


ខេត្ត​កណ្តាល៖ជនសង្ស័យឈ្មោះ ឡុង ឌីណេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រា​កដ ទីលំនៅភូមិ-សង្កាត់កើតហេ​តុ ត្រូវបានកម្លាំងប៉ុស្តិ៍ដើមមៀន សហការ​ជាមួយក​ម្លាំងយុត្តិធម៌ក្រុង​តាខ្មៅ ដឹកនាំ​ដោយលោកអធិការរង​ទទួលការងារយុត្តិធម៌ ចាប់ឃាត់ខ្លួន​កាលពីវេលាម៉ោង១​៨និង៣០នាទី ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើ​សកម្មភាំលួច (ម៉ូតូ) របស់​ជនរ​ងគ្រោះឈ្មោះ សឿក ម៉ារិន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-​សង្កាត់កើតហេតុ មុខរប​រជាងជួសជុលម៉ូតូ​ នៅចំណុចភូមិដើ​មមៀន សង្កាត់ដើមមៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក yamaha sirius ពណ៌ខ្មៅ ផលិត​ឆ្នាំ២០១៨ ផ្លាកលេខកណ្តាល ១AC1349 (ជនរងគ្រោះ)​។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ​ ដែល​ចតទុកមុខ​ផ្ទះ ហើយជិះរត់គេចខ្លួនបា​ត់ បន្ទាប់មកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍ដើមមៀន ឲ្យជួយ​ស្រាវជ្រាវស្វែងរកជ​នសង្ស័យ​ ចាត់ការតាមច្បាប់។ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍​ដើមមៀន សហការជាមួយក​ម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោ​កអធិការរងទទួល​ការងារយុត្តិធម៌ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាង នៅចំណុច​ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកអធិការដ្ឋានន​គរបាលក្រុង​តាខ្មៅ បន្តចាត់ការតាមនីតិវិធី តែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​បានឆ្លើយសារភាព​ថា​ ខ្លួនពិត​ជាបានធ្វើសកម្មភាព​លួចម៉ូតូខា​ងលើ របស់​ជនរងគ្រោះប្រាកដមែន ព្រោះដោយសា​រខ្លួនចាញ់ល្បែង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1495 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
40733 នាក់
ខែនេះ :
303315 នាក់
3 ខែនេះ :
667524 នាក់
សរុប :
13970883 នាក់