ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អង្គភាព​ទាំង៣មាន អាវុធហត្ថ នគរបាល និងយោធាបានទទួល​អំណោយអាវរងារ ដែលជាអំ​ណោ​យ​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា
Tue,10 November 2020 (Time 11:33 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 416នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងទាំ​ង៣រួម​មាន កម្លាំងអាវុធ​ហត្ថខេត្តបន្ទា​យមានជ័យ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ និងកម្លាំងយោ​ធា បានទទួលអាវរងារសម្រាប់រដូវរងារឆ្នាំ២០២០ ដែលជាអំ​ណោយ​សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​តាមរយះឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើ​ងគោក នៅ​បញ្ជាការដ្ឋាន កង​ពល​តូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំ​ង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងនោះឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានធ្វើការផ្តាំផ្ញើរ ដល់ អាវុធហត្ថ កងទ័ព និងនគរបា​លទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ត្រៀមមធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ។កម្លាំងចេញល្បាត និងការពារតាមគោ​ល​ដៅសំខាន់ៗ និងទីប្រជុំជន។ ចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ។

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបា​នបញ្ជាក់ឲ្យ​ដឹងទៀតថា កម្លាំងទាំង៣អង្គភា​ពត្រូវចុះ​ត្រួត​ពិនិត្យចរាច​រណ៍អាវុធជាតិផ្ទុះជាប្រចាំ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក និងការពារសន្តិសុ​ខជូនប្រជាព​លរដ្ឋផង​ដែរ។និងត្រូវពង្រឹងកិច្ចសហកា​រជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រ​តិបត្តិការល្អប្រសើរ។

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ឲ្យដឹងទៀតថា តាមបណ្ដា​អង្គភាពនីមួ​យៗ​ត្រូវពង្រឹង​ការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែន​ការហ្វឹកហ្វឺន​បំប៉នជំនាញដូចជាការចុះយកព័ត៌មាន ថតសកម្មភា​ពស្នាដៃយកមកផ្សព្វផ្សាយ​តាមសារព័ត៌មាន និ​ងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម។

កំលាំងអង្គភាពទាំង៣ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីល​ធម៌របស់កង​យោធពលខេមរភូមិន្ទ ហើយត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់​ក្រសួងការ​ពារជាតិ។

ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថា អាវរងារជូនដល់​អង្គភាព​ទាំង៣​ក្នុងមួយនាក់​បានអាវរងារម្នាក់១ពាក់​សំរាប់កក់ក្តៅពេល​ខែរងារចូលមក​ដល់ខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15930 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
41801 នាក់
ខែនេះ :
303296 នាក់
3 ខែនេះ :
668744 នាក់
សរុប :
13968784 នាក់