ជនសង្ស័យចំនួន៥នាក់ ត្រូវនគរបាលខណ្ឌដង្កោឃាត់ខ្លួន ពាក់ព័ន្ធករណី លួចគាស់ចង្រឹងដែកបង្អួច បម្រុងចូលលួចទ្រព្យសម្បត្តិពលរដ្ឋ
រាជធានីភ្នំពេញ៖ខណៈកម្លាំងនគរបាលខណ្ឌដង្កោកំពុងល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទ ល្មើសផ្សេងៗ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន៥នាក់ លួចគាស់ចង្រឹងដែកឃ្លាំង បម្រុងចូលលួចទ្រព្យសម្បត្តិពលរដ្ឋ ក៏បានចាប់ឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១និង៣០រំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចឃ្លាំងទុកចោលមួយកន្លែង ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖
ទី១-ឈ្មោះតុង ឡៃ ភេទប្រុសអាយុ២៩ឆ្នាំមុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ទី២-ឈ្មោះព្រុំ វណ្ណរិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំមិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ទី៣-ឈ្មោះបូ ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ទី៤-ឈ្មោះមាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បីភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
និងទី៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុកម្លាំងល្បាតនៅក្នុងមូលដ្ឋានប៉ុស្តិ៍ដង្កោ ដើម្បីទប់ស្កាត់បទ ល្មើសផ្សេងក្នុងមូលដ្ឋាន ក៏ស្រាប់តែកំពុងល្បាតដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាពកាត់ចំរឹងបង្អួចឃ្លាំង បម្រុងចូលលួច ទ្រព្យសម្បត្តិ ប៉ុន្ដែភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកបានចំនួន៥នាក់ យកទៅសាកសួរប៉ុស្ដិ៍នគរបាលដង្កោតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកគេតែង តែធ្វើសកម្មភាពផ្ទះប្រពលរដ្ឋ និងឃ្លាំងនៅក្នុងទឹកដីខណ្ឌដង្កោខណ្ឌមានជ័យ និងខណ្ឌដូនពេញ ហើយការសកម្មភាពរបស់ពួកគេ ទាំង៥នាក់គឺ តែងតែទទួលបានភាពជោគជ័យ ស្រាប់តែថ្ងៃកើតហេតុក៏ត្រូវអស់លក្ខណ៍ត្រឹមសមត្ថកិច្ចឃាត់ខ្លួន ។
វត្ថុតាងដកហូតបានរួមមាន៖រម៉កកង់បីមួយគ្រឿង ម៉ូតូសណ្ដោងរម៉កមួយគ្រឿង ដាវសាំរ៉ៃពីដើម សោរមូលបីដើម អាណាអាលអាដែកមួយដើម ទល់ល្វីសមួយដើម។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕