ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័​យ៤​នាក់ មា​នទាំងអ្នកលក់ និងអ្នកជក់ ត្រូវបាន​កម្លាំងនគ​របាលក្រុងសិរីសុភ័ណ ចុះបង្ក្រាប​បាន
Thu,08 October 2020 (Time 09:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 390នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមកា​រណែនាំរបស់​លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នៃស្ន​ង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ កម្លាំង​ជំនាញនគរបាលក្រុងសិរីសោភ័ណ បានចុះ​ធ្វើការស្រាវជ្រាវ​នូវមុខសញ្ញាជួញដូគ្រឿងញៀន​ រហូតឈានដល់ការចាប់ឃាត់ខ្លួនបាន​ជនសង្ស័យ​បានជាបន្តប​ន្ទាប់ចំនួ​ន៤នាក់ មានទាំងអ្នកលក់ និងអ្នកជក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ​បានឲ្យដឹងថា ជនសង្ស័យទាំង​៤នាក់​រួមមានៈ
ទី១-ឈ្មោះ ស៊ឹម ស្រីណុក​ ហៅ ណុប ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិមួយ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ ដកហូត​បានវត្ថុតាងម្សៅ​ក្រាមពណ៌ស ១កូនថង់​ដែកកេះ១ កាំបិតចំពុះទង់១ដើម ទូរស័ព្ទ១គ្រឿង ជាអ្នកលក់ថ្នាំញៀន។
ទី២-​ឈ្មោះឈួន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលា​ងម៉ូតូ រស់នៅភូមិគោរដ្ឋាន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អ្នកជក់។
ទី៣-​ឈ្មោះម៉ៅ ប៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើស្រែ រស់នៅភូមិ​ប៉ោយសំណង់ ឃុំតាម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង អ្នកជក់។
ទី៤-​ឈ្មោះមឿន រ៉ាម៉ា ម៉ូវឈ្លីស ភេទប្រុស អាយុ៣៨ឆ្នាំ មុខរប​រជាងជួសជុលម៉ូតូ រស់​នៅភូមិ​ទួល​ស្បូវ ឃុំទួលតាឯក ស្រុកបាណន់ ខេត្តបាត់ដំបង វត្ថុតាងដកហូតបាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាមពណ៌ស ចំនួន២កូនថង់ ជញ្ជីងសម្រាប់ថ្លឹង១​ បំពង់ទាំ​ម៉ូម៉ែ​ត្រ១ ទូរស័ព្ទចំនួន៤​គ្រឿង ម៉ូតូ១គ្រឿង​ជាអ្នកលក់។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ ត្រូវបានន​គរបាលក្រុងសិ​រីសោភ័ណ បញ្ជូនទៅស្នងកា​រ​ដើម្បីចាត់ការបន្ត បន្ទាប់មក​ពីធ្វើសំណុំបែបប​ទហើយនគ​របាលការិយាល័​យប្រឆាំង​គ្រឿងញៀន បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង​ទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1237 នាក់
ម្សិលមិញ :
3872 នាក់
សប្តាហ៍នេះ :
22877 នាក់
ខែនេះ :
271639 នាក់
3 ខែនេះ :
667658 នាក់
សរុប :
14079624 នាក់