ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់ផឹកស្រាស្រវឹង ចុះបង់ត្រី ខណះសំណាញ់ទាក់ជាប់សសរស្ពានចុះទៅដោះសំណាញ់ លង់ទឹកស្លាប់បាត់មួយយប់ទេីបរកឃេីញ
Thu,08 October 2020 (Time 05:31 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 406នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ស្រវឹងស្រា រួចទៅបង់ត្រី ខណ:សំណាញ់ទាក់ចុះទៅដោះមិនឃេីញផុសមកវិញ​ រហូតដល់ព្រឹកថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​២០២០​ ទើបប្រទះឃើញសពអណ្តែតទឹកបង្កការភ្ញាក់ផ្អេីនៅចំណុចស្ពានទី១​ ភូមិទ័ពសៀម​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាល់​ អូម​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ រស់នៅភូមិតាអុងលិច​ ឃុំស្វាយចេក​ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពប្រព័ត៌មានបាឲ្យដឹងថា៖មុនកើតហេតុជនរងគ្រោះខាងលើបានហូបស្រាស្រវឹង ហើយទៅបង់ត្រី ខណះពេលដែរកំពុងបង់សំណាញ់ ក៏ទាក់ទៅនឹងសសរស្ពាន ហើយពេលនោះគាត់បានចុះទឹក ដើម្បីទៅដោះសំណាញ់ជាប់នឹងសសរស្ពាន មិនឃេីញផុសមកវិញ​ បន្ទាប់មកក្រុមគ្រួសារនិងបងប្អូនបាននាំគ្នារកអស់ពេញមួយយប់ លុះព្រឹកឡេីងទេីបរកឃេីញសាកសពអណ្តែតទឹក។

ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យមូលដ្ឋានបានចុះពិនិត្យរួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
992 នាក់
ម្សិលមិញ :
3872 នាក់
សប្តាហ៍នេះ :
22632 នាក់
ខែនេះ :
271394 នាក់
3 ខែនេះ :
667413 នាក់
សរុប :
14079379 នាក់