ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ
ខេត្តប៉ៃលិន៖មានប្រសាសន៍ក្នុងពិធីចែកកូនត្រី និងកូនកង្កែប ដល់កសិករ បណ្តុំអាជីវកម្មវារីវប្បកម្ម ទូទាំងខេត្តប៉ៃលិន របស់កម្រោង ASPIRE កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង ស្របពេលជម្ងឺកូវីត-១៩ កំពុងកើតមានឡើង ដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋ មិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិត ហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ដើម្បីសម្រេចគោលដៅ លើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវ កាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹម ត្រូវ តាមការណែនាំ និងលក្ខណៈបច្ចេកទេស។
ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបង ប្អូន ផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ជាមួយគ្នានោះដែរលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងថា៖ គម្រោងASPIRE គឺជាឧបករណ៍ មួយសម្រាប់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិកា សំភារៈ ដល់ពលរដ្ឋទាំងអស់ អោយពួកគាត់មានមុខរបរ ការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សានៅតាមតំបន់នានា អោយបានគ្រប់គ្រាន់ទាន់ពេលវេលា នឹងជាពិសេស ដើម្បីផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត កម្រោង ASPIRE ដែលកំពុងយកចិត្ត ទុក ដាក់ជួយដល់ប្រជាកសិករ តាមរយៈការផ្តល់ពូជត្រី មាន់ កង្កែប និងចំណីផ្សេងៗ ដែលជា ទិស ដៅ សំខាន់សំរាប់ចូលរួមចំណែកបង្កើនការងារមុខរបរ នឹងជាសេសបង្កើននូវ សេដ្ឋជាតិ អោយមានការរីកចំរើន ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល៕