អាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យ ០២ នាក់ បន្ទាប់ពីធ្វើសកម្មភាព....
ខេត្តបន្ទាយមានជ័យ៖ ដោយមានការកំណត់មុខសញ្ញាទៅលើជនសង្ស័យ ទើបនៅវេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ អ.ហ ក្រុង ចុះធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ព្រមទាំងដកហូតបានសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន ០២ កូនថង់កិប ទម្ងន់០,៩៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន០៣គ្រាប់ ទម្ងន់០,៤២ក្រាម, ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ. 1U - 50 43 ,និងសម្ភារៈមួយចំនួនទៀតទើបកម្លាំងមូលដ្ឋាន អ.ហ ក្រុងបញ្ជូនខ្លួនជនសង្ស័យធ្វើការសាកសួរ។
បើតាមការឲ្យដឹងពីលោក វ/ត្រី យ៉ាន់ សុវណ្ណ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ទី១មាន-ឈ្មោះ ចន រាជ ហៅ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ និងទី២/-ឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
ក្រោយពីជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញ អ.ហ ក្រុងធ្វើការសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ដោយឡែកឈ្មោះ ចន រាជ ហៅ រក្សា ឆ្លើយសារភាពថា ខ្លួនគេពិតបានទិញគ្រឿងញៀនខាងលើនេះមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕