ឯកឧត្តម ជាវ តាយ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត កំពត នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងបញ្ជាក់អនុលោមភាពលើគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ការិយាល័យចំណុះរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
នាឱកាសនោះឯកឧត្តម ជាវ តាយ មានប្រសាសន៌ថា រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញការប្រមូលចំណូល ដោយខិតខំកៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។គម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវពិនិត្យ និងបញ្ជាក់អនុលោមភាពទទួលស្គាល់ដោយ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសម្រេចបានតាមគោលដៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕