អ្នកបើកគោយន្តកន្ត្រៃម្នាក់រងរបួសធ្ងន់ ដោយសាររថយន្តដឹកអុសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ទៅបុកពីក្រោយពេញទំហឹង
ខេត្តបន្ទាយមានជ័យ៖ដោយសារការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកនិងគោយន្ត
កន្ត្រៃពេញទំហឹង បណ្ដាលឲ្យអ្នកបើកគោយន្តរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ករណីដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលគីឡូម៉ែត្រ៦១-៦២ខាងជើងស្ពានអូរកំបុត្រ ចំងាយប្រមាណជា១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ រថយន្តកែច្នៃបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះបើកមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែបើកទៅបុកគោយន្តកន្ត្រៃពេញទំហឹងបណ្តាលឲ្យអ្នកបើកឈ្មោះ ភាព ឈិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត រងរបួសធ្ងន់ បាក់ស្មងជើងខាងឆ្វេង។ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
នគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា មូលហេតុរថយន្តកែច្នៃបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកគោយន្តកន្រៃ្តប្តូរគន្លងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន។ក្រោយពីធ្វើការវាស់វែងរួចមធ្យោបាយទាំងពី(រថយន្តច្នៃ និងគោយន្តកន្ត្រៃ) ត្រូវបានកម្លាំងនគរបាលយកមកទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕