ពលរដ្ឋនៅក្រុងប៉ោយប៉ែត ស្វាគមន៍ម្នាក់ដៃ១ជើង ទៅលើបុរសជនជាតិវៀតណាមម្នាក់ បន្ទាប់ពីលួចស្រាបៀពលរដ្ឋ១កេះ
ខេត្តបន្ទាយមានជ័យ:បន្ទាប់ពីធ្វើសកម្មភាពចូលទៅលួចស្រាបៀអាប៊េសេ(ABC)មួយកេះរួចមក ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បានបញ្ចេញកំហឹងស្វាគមន៍ម្នាក់១ដៃ១ជើង ទៅលើបុរសជនជាតិវៀតណាមម្នាក់ រួចប្រគល់ឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត។
ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យន។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យូ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ប្រភពដដែលបន្តថា មុនកើតហេតុជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលទៅលួចស្រាបៀអាប៊េសេ(ABC)មួយកេះ លីចេញដើរតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រូវបានម្ចាស់និងពលរដ្ឋតាមទាន់ក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើងយ៉ាងទ្រមតែម្តង។
បើតាមការអះអាងពីពលរដ្ឋបានបញ្ជាក់ថា កន្លងមកជនសង្ស័យខាងលើនេះធ្លាប់ធ្វើសកម្មភាពលួច ដូចជា កង់ ម៉ូតូកុងព្យូទ័រ ស្រាបៀរ និងសម្ភារៈមួយចំនួនទៀតផងដែរ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតបានចុះមកនាំខ្លួនជនសង្ស័យខាងលើដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕