លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហុល អភិបាលនៃគណៈអភិបាលក្រុង
ខេត្តបន្ទាយមានជ័យ៖កាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែអាស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ នឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហុល អភិបាលនៃគណៈអភិបាលក្រុង បន្តដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលក្រុង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យអង្គភាពចំណុះ និងជំនាញ ជុំវិញ ក្រុង ចៅ សង្កាត់ និងស្មៀនផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរប្រឹក្សាក្រុង បានអនុញ្ញាត ឲ្យរដ្ឋបា លក្រុងបញ្ចូលសេចក្តីព្រាង របាយការណ៍ ប្រចាំ ខែកញ្ញា ឆ្នាំ២០២០ ក្នុងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦របស់ក្រុមប្រឹក្សារក្រុង។
របាយការណ៍លទ្ធផលសកម្មភាពការងារដែលធ្វើនៅមូលដ្ឋានរួមមាន៖
១-ការងារការិយាល័យច្រកចេញចូលតែមួយ ទទួលបានសេវាសរុបចំនួន១,៤២៩ ក្នុងនោះស្រី៦២សេវា ទទួលបានចំណូលពីការផ្តល់សេវាសរុប៤១,៩៨២០០០រៀល។
២-ការសម្របសម្រួលទំនាស់ ទទួលបានពាក្យបណ្តឹងសរុប១៩០បណ្តឹង បានដោះស្រាយ ក្នុងខែ ៦បណ្តឹង។
៣-គម្រោងមូលនិធិក្រុង និងសង្កាត់ ធ្វើផ្លូវបេតុបានធ្វើនិងដេញថ្លៃរួច នឹងអនុវត្តនាពេលឆាប់ៗ ខាង មុខនេះ។
៤-ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី៣ ខែតុលា បានចុះឈ្មោះ សរុប១១៥នាក់ និងលុបចេញពីបញ្ជីឈ្មោះចំនួន៣៨នាក់ ព្រមទាំងកែតម្រូវឈ្មោះចំនួន៨នាក់។
៥-ការងាអភិវឌ្ឍន៍ និងការដោះស្រាយក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារក្រុង ក្នុងរ យះ ពេល ១ ខែ មានៈស្ថាបនាផ្លូវបេតុង,ជួសជុលផ្លូវក្រាលថ្មមិច,កៀរកិនផ្លូវ,ជួសជុលផ្លូវដី១ខ្សែ,ស្តាលូ,កាយប្រឡាយរំដោះទឹក,ចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាត។
៧-ការងាររៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប រៀបចំការ៉ូឡា។
៨-ស្ថាបនាកំណាត់ផ្លូវពីរង្វង់មូលក្រុងប៉ោយប៉ែត ទៅគលស្ពានច្រកទ្វាអន្តជាតិប៉ោយប៉ែតផងដែរ៕