ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាសាធារណៈផ្សព្ធផ្សាយ និងពិគ្រោះយោបល់
ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្សព្ធផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០។
ពិធីនេះបានប្រារព្ធធ្វើនៅរដ្ឋបាលស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មេឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
សារៈសំខាន់សំរាប់វេទិកាគឺ៖ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង៕